ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ថ្វាយ​លិខិត​មហាក្សត្រ​ម៉ាឡេស៊ី​ សុំ​​ចុះ​ចេញពី​តំណែង ដើម្បីបើកផ្លូវឆ្ពោះទៅរកការបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយ

84

នាថ្ងៃទី២៤ខែកុម្ភៈនេះ លោក នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ បានថ្វាយ​លិខិតសុំ​​ចុះ​ចេញពី​តំណែង​លោក​ទៅកាន់​មហាក្សត្រ​ម៉ាឡេស៊ី​។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហំាម៉ាត់ ដាក់លិខិតលាលែងចេញពីតំណែងទៅកាន់ព្រះមហាក្សត្រម៉ាឡេស៊ីហើយ នៅថ្ងៃចន្ទនេះ ដើម្បីបើកផ្លូវឆ្ពោះទៅរកការបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយ ដោយមិនមានលោក Anwar Ibrahim។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។

ទង្វើ​ដ៏​ភ្ញាក់ផ្អើល​នេះ កើតឡើង​ក្រោយ​ចុង​សប្តាហ៍​នៃ​ភាព​ស្រ​ពិ​ច​ស្រ​ពិល​ថា រដ្ឋាភិបាល​ថ្មី​មួយ នឹងត្រូវ​បង្កើតឡើង​ដើម្បី​ជំនួស​សម្ព័ន្ធភាព​កាន់អំណាច Pakatan Harapan ។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters លិខិត​លាលែង​នេះ ត្រូវបាន​បញ្ជូនទៅ​ដាន់​វិមាន​ជាតិ​ម៉ាឡេស៊ី​ហើយ​៕

អត្ថបទដែលជាប់ទាក់ទង