ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទះ០៤ខ្នង នៅស្រុកកោះញែក ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង តែមិនបណ្តាលឱ្យរងគ្រោះដល់អាយុជីវិតទេ

66

មណ្ឌលគិរីះ ព័ត៌មានបឋម មានករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ទាំងស្រុងចំនួន ៤ខ្នង នៅស្រុកកោះញែក និងខូចខាតទ្រព្យសម្បត្តិមួយចំនួន តែមិនបណ្តាលឱ្យរងគ្រោះដល់អាយុជីវិតនោះទេ នេះបើតាមការឱ្យដឹងរបស់លោក ខ្លុត សុឃា អធិការនគរបាលស្រុកកោះញែកនៅមុននេះបន្តិច។

លោក អធិការស្រុក បញ្ជាក់ថា កម្លាំងសមត្ថកិច្ច កំពុងជួយអន្តរាគមន៍ដោយប្រើរថយន្តពន្លត់អគ្គីភ័យអស់ចំនួន ៤គ្រឿង រហូតមកដល់ពេលនេះ ស្ថានភាពបានបានស្ងប់ស្ងាត់បន្តិចហើយ។ លោក បន្ថែម អគ្គីភ័យដែលឆាបឆេះផ្ទះប្រជាពលរដ្ឋនៅវេលាម៉ោងប្រមាណជា៧ យប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅភូមិទី៤ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី៕

អត្ថបទដែលជាប់ទាក់ទង