ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រោយពី​ពិភពលោក​ផ្ទុះ នូវ​មេរោគ​កូ​រ៉ូ​ណា​ថ្មី បានធ្វើ​ឲ្យ​ភ្ញៀវទេសចរ​នៅតាម ច្រក​មួយចំនួន មានការ​ធ្លាក់ចុះ​តិចតួច

40

 

​ភ្នំពេញ​៖​ក្រោយពី​ពិភពលោក​ផ្ទុះ នូវ​មេរោគ​កូ​រ៉ូ​ណា​ថ្មី (Covid-១៩) នោះ បានធ្វើ​ឲ្យ​ភ្ញៀវទេសចរ​នៅតាម ច្រក​មួយចំនួន មានការ​ធ្លាក់ចុះ​តិចតួច ដោយសារតែ​ជើងហោះហើរ​ខ្លះ​ច​ត្រូវបាន​ផ្អាក និង​ពន្យារ​ពេលនោះ​។​

​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោប្រវេសន៍ បាន​អញ្ជើញ​ចូលរួម ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការអនុវត្ត​ថវិកា​កម្មវិធី នា​រសៀល​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​លើកឡើងថា ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ទាំងអស់ ត្រូវ​សហការគ្នា ជាមួយ​មន្ត្រី​ក្រសួងសុខាភិបាល គ្រប់ពេលវេលា ក្នុងការ​ទប់ស្កាត់ និង​ត្រួតពិនិត្យ​រាល់​មនុស្ស​ចេញចូល​ទាំងអស់ ដើម្បី​ស្វែងរក​មេរោគ​កូ​រ៉ូ​ណា​ថ្មី ខណៈ​មេរោគ​ដ៏​កាច​សាហាវ​មួយ​នេះ បានធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង នៅលើ​ពិភពលោក​ជាពិសេស គឺ​ប្រទេស​ចិន​នោះ​។​

ជាមួយគ្នា​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​ឲ្យ​ដឹងផង​ដែរ​ថា ក្រោយពី​ពិភពលោក​ផ្ទុះ នូវ​មេរោគ​កូ​រ៉ូ​ណា​ថ្មី (Covid-១៩) នោះ បានធ្វើ​ឲ្យ​ភ្ញៀវទេសចរ​នៅតាម ច្រក​មួយចំនួន មានការ​ធ្លាក់ចុះ​តិចតួច ដោយសារតែ​ជើងហោះហើរ​ខ្លះ​ច​ត្រូវបាន​ផ្អាក និង​ពន្យារ​ពេលនោះ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ វា​មិន​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ ដល់​ប្រទេស​កម្ពុជា​នោះឡើយ​។​

​សូមបញ្ជាក់ថា រហូតមកដល់​ពេលនេះ មេរោគ​កូ​រ៉ូ​ណា (Covid-១៩) បានសម្លាប់​មនុស្ស​រាប់​ពាន់​នាក់ នៅ​ប្រទេស​ចិន និង​តាម​បណ្តា​ប្រទេស​មួយចំនួនទៀត នៅលើ​ពិភព លោក ហើយ​បាន​កំពុង​ឆ្លង​ជា​បន្តបន្ទាប់ រហូតដល់​ជាង​ប្រាំពីរ​ម៉ឺន​នាក់ នៅលើ​សក​លោក​នេះ ខណៈ​ប្រជាជន​កម្ពុជា ពុំមាន​ការសង្ស័យ​ណាមួយ​ថា មាននូវ​មេរោគ​មួយ​នេះ​ទេ​៕

អត្ថបទដែលជាប់ទាក់ទង