កងទ័ពទាំងអស់ ប្រុងប្រយ័ត្ន ចំពោះព័ត៌មានក្លែងក្លាយ អំពី មេរោគ COVID-19
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា
កងទ័ពទាំងអស់ ត្រូវ ប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះព័ត៌មានក្លែងក្លាយទាំងឡាយអំពី មេរោគ COVID-19 ។ ស្របពេលមួយរយៈចុងក្រោយនេះមានបណ្ដាញសង្គមជាច្រើនបានផ្សព្វផ្សាយព័ត៌មានក៏ដូចជារូបថត ទាក់ទងនឹងមនុស្សមួយចំនួនបានដួលសន្លប់ដោយសារជំងឺ និងមានជនជាតិចិន ម្នាក់ស្លាប់ និងដោយសារប្រការអ្វីមួយផ្សេងថា ជាជនទាំងនោះកើតជំងឺវីរុសកូរ៉ូណាប៉ុន្តែតាមពិតអាជ្ញាធរបានបញ្ជាក់ថា ជនទាំងនោះមិនមានជំងឺនោះទេព្រោះគាត់ជួបនូវឧប្បត្តិហេតុ បណ្ដាលឲ្យដួល។
នៅលើ page facebook ផ្លូវការថ្ងៃទី 2 ខែមីនា ឆ្នាំ 2020 សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ បានសរសេរសារបង្ហោះនៅលើហ្វេសប៊ុកផ្លូវការថា ”
សូមបងប្អូនកងទ័ពទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋរបស់យើង ប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះព័ត៌មានក្លែងក្លាយទាំងឡាយអំពី មេរោគ COVID-19 ដែលបានធ្វើឱ្យបងប្អូនមានការយល់ច្រឡំ ក្នុងចេតនាទុច្ចរិតណាមួយរបស់គេ”។
សម្ដេចពិជ័យសេនា បានស្នើ សូមបងប្អូន បន្តតាមដានព័ត៌មានផ្លូវការអំពី មេរោគ COVID-19 នេះ ជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់យើង ជាពិសេស ក្រសួងសុខាភិបាល។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានប្រកាសព័ត៌មានថា
រហូតដល់ថ្ងៃទី ១ មីនា ២០២០ ពុំទាន់រកឃេីញករណីជំងឺកូរ៉ូណាវីរុសប្រភេទថ្មីបន្ថែមទៀតទេ យេីងបានធ្វេីតេស្តសរុបកេីនដល់៩២នាក់ នៅវិទ្យាស្ថានប៉ាស្ទ័រ តែមិនមានរកឃេីញមេរោគCOVID-19 ទេ ។ អ្នកទេសចរណ៍ ៤១ ជាតិសាសន៍ លេីនាវាយក្យ Westerdam ជាង២០០០នាក់ ដែលត្រលប់ទៅមាតុប្រទេសរៀងៗវិញ មិនបានរកឃេីញផ្ទុកមេរោគកូរ៉ូណាវីរុសប្រភេទថ្មីទេពីប្រទេសទាំងនោះ ។ ក្រុមឆ្លេីយតបបន្ទាន់ និងក្រុមគ្រូពេទ្យដែលបានបណ្តុះបណ្តាលអំពីឆ្លេីយតបទៅនឹងជំងឺរាត្បាតជាង២០០០នាក់កំពុងបន្តតាមដានរុករកករណីសង្ស័យនៅទូទាំងប្រទេស ។ ក្រុមគ្រូពេទ្យតាមព្រំដែន (មន្រ្តីចត្តាឡីស័ក) បានកំពុងឃ្លាំមេីលអ្នកដំណេីរចេញចូលគ្រប់ច្រកតាមព្រំដែនគោគ ថៃ ឡាវ វៀតណាម ផ្លូវសមុទ្រ និងអាកាសយាន្តដ្ឋានអន្តរជាតិទាំង៣ ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ តាមរយ:ម៉ាស៊ីនស្ទង់កំដៅនិងពិនិត្យសុខភាព ។ យេីងមានមន្ទីរពិសោធន៏វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដំណេីរការទាំងថ្ងៃទាំងយប់ធ្វេីតេស្ហវត្ថុវិភាគដែលបានផ្ញេីវត្ថុវិភាគមកពីទូទាំងប្រទេស និងយេីងត្រៀមមន្ទីរពិសោធន៏ពីរទៀតក្នុងក្រសួងសុខាភិបាលដេីម្បីជំនួយកក្នុងការធ្វេីតេស្ហបន្ថែមទៀត ។
យេីងមានមន្រ្តីជំនាញ ១០រូប កាន់ទូរស័ព្ទដៃដេីម្បីទទួលទូរស័ព្ទបាញ់ពីលេខ ១១៥ ដេីម្បីទទួលរាយការណ៏ករណីសង្ស័យពីប្រជាពលរដ្ឋពីទូទាំងប្រទេស ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
ទូរស័ព្ទទាន់ហេតុការណ៏ ១១៥ ជាប្រព័ន្ទទូរស័ព្ទបានអភិវឌ្ឍន៏ទៅជាបច្ចេកវិទ្យាទំនេីប និងសំរាប់ផ្តល់សេវាជូនប្រជាពលរដ្ឋទូទាំងប្រទេសនូវ :
១. ចំណេះដឹងទាក់ទងនឹងជំងឺកូរ៉ូណាវីរុសប្រភេទថ្មី និងជំងឺឆ្លងផ្សេងៗទៀត
២. អាចរាយការណ៏ករណីជំងឺសង្ស័យ និងកេីតឡេីងច្រេីនខុសធម្មតាក្នុងទីតាំងណាមួយ
៣. អាចសួរពត៏មានឬចំណេះដឹងបន្ថែមទាក់ទងនឹងជំងឺកូរ៉ូណាវីរុសប្រភេទថ្មី និងជំងឺឆ្លងផ្សេងៗទៀត
៤. យេីងមានសហការីជំនាញសុខាភិបាល ១០រូបចាំទទួលទូរស័ព្ទ ដោយប្រេីបច្ចេកវិទ្យា ប្រព័ន្ទបញ្ជូនទៅទូរស័ព្ទដៃទៅគ្រូពេទ្យទាំង១០នាក់ (Calling Forward System) ។