ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ដួលសន្លប់ នៅសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមនគឺដោយសារស្រវឹងស្រាមិនពាក់ព័ន្ធCovid-19 ទេ

86

ភ្នំពេញ៖អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោកម៉េត មាសភក្តី សូមជំរាបជូនសាធារណជន តាមរយៈបណ្តាញព័ត៌មានឲ្យដឹងថាចំពោះករណីមានការភ្ញាក់ផ្អើលបុរសម្នាក់ ដួលសន្លប់នៅក្រោមដើមត្របែកព្រៃកក្បែរផ្លូវព្រះមុនីវង្សនៅមុខផ្ទះលេខ693Eo សង្កាត់បឹងកេងកងទី៣ខណ្ឌចំការមន នៅវេលាម៉ោង៣៖៣០នាទីរសៀលថ្ងៃទី០៦ខែមីនាឆ្នាំ២០២០នេះ គឺជាករណីស្រវឹងស្រាតែប៉ុណ្ណោះមិនពាក់ព័ន្ធករណីCovid-19 នោះទេ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ប្រពន្ធរបស់គាត់មកលើករូបគាត់ឲ្យអង្គុយហើយ ប្រពន្ធគាត់ក៏បានយកប្រេងក្រឡាមករឹតហើយបានរៀងធូរបន្តិច ទើបរូបគាត់ជាប្រពន្ធបានហៅកង់បីមកដឹងចេញទៅនៅ វេលាម៉ោង៤រសៀលថ្ងៃដដែល ឆ្ពោះទៅខាងចាក់អង្រែ។

លោកម៉េតមាសភក្តីបានថ្លែងថា ពាក់ព័ន្ធនឹងស្ថានភាពសុខភាពប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ជាពិសេសពាក់ព័ន្ធជំងឹCovid-19 គឺលោកអភិបាលរាជធានីភ្នំពេញ បានតាមដានយ៉ាងយកចិត្តដាក់បំផុតនិងត្រៀមចាត់វិធានការជានិច្ចលើបញ្ហានេះ និងសូមអំពាវនាវនិងស្នើសុំដល់បងប្អូនប្រជាពលរដ្ឋ មេត្តាកុំជឿលើព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ដែល អាចនាំឲ្យបងប្អូនមានការយល់ច្រឡំដូចករណីខាងលើនេះនិងដូចករណីផ្សេងៗ កន្លងមកនិងសូមមេត្តាកុំបន្តចែកចាយនូវព័ត៌មានដែលមិន មានប្រភពប្រាកដប្រជាដែលទង្វើនេះកាន់តែធ្វើឲ្យមានភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ។ មានតែសូមបងប្អូនប្រជាពលរដ្ឋមេត្តាអនាម័យទាំងអស់គ្នា ដើម្បីជៀសវាងការឆ្លងជំងឺផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង