ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្សព្វផ្សាយ ការអនុវត្តវិធានការបង្ការជំងឺឆ្លងផ្សេងៗ ក្នុងខេត្តសៀមរាប និងទប់ស្កាត់រាល់ ព័ត៌មានក្លែងក្លាយ ជំងឺរលាកផ្លូវដង្ហើមCovid-19​

65

 

សៀមរាប៖ ថ្ងៃុសុក្រ​ ទី៦ ខែមីនា ឆ្នាំ២០២០​ នៅសាលាខេត្តសៀមរាប លោកពិន ប្រាកដ អភិបាលរងខេត្ត បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំ ស្តីពីការអនុវត្តវិធានការបង្ការជំងឺរលាកផ្លូវដង្ហើមCovid-19​ នៅក្នុងខេត្តសៀមរាប ​។

កិច្ចប្រជុំដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត​ ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត, តំណាងមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក (US CDC ), តំណាងមជ្ឈមណ្ឌលប្រយុទ្ធនឹងជម្ងឺឆ្លងកម្ពុជា (C CDC ), តំណាងអង្គការសុខភាពពិភពលោក, តំណាងវិទ្យាស្ថានជាតិប៉ាស្ទ័រ ព្រមទាំងមេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធ តំណាងអាកាសយានដ្ឋានអន្តរជាតិសៀមរាប លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត។

ការបើកកិច្ចប្រជុំនេះ​ គឺផ្ដោតសំខាន់លើការទប់ស្កាត់ចំពោះស្ថានភាពថ្មីៗ និងការបង្ការនៃជំងឺឆ្លងផ្សេងៗ ជាពិសេស ការក្តាប់នូវព័ត៌មាននៃជំងឺរលាកផ្លូវដង្ហើម Covid-19
លោក​ ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ក៏បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងស្ថានភាព នៃការរាតត្បាតជំងឺរលាកផ្លូវដង្ហើម Covid-19​ នៅតាមបណ្តាប្រទេស នៅលើពិភពលោកផងដែរ។

ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត​ ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត បានជម្រាបជូនអង្គប្រជុំថាក្រុមការងាររបស់លោកបាន​ និងកំពុងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះជម្ងឺរលាកសួត​ Covid-19​ហើយគិតមកដល់ពេលនេះ សម្រាប់ប្រទេសកម្ពុជា និងខេត្តសៀមរាបយើងនៅមិនទាន់មានករណីឆ្លងនេះនៅឡើយទេ។

លោកអភិបាលរងខេត្ត បានណែនាំទៅក្រុមការងារ ពាក់ព័ន្ធទាំងអស់របស់ ខេត្តធ្វើការផ្សព្វផ្សាយ ឲ្យបានទូលំទូលាយជូនប្រជាពលរដ្ឋ នូវព័ត៌មាន ដែលកំពុងមានជាក់ស្ដែង ដែលបច្ចុប្បន្ននៅប្រទេសកម្ពុជា យើងទាំងមូលពុំទាន់មានករណីឆ្លងមេរោគនេះឡើយ ផ្ទុយមកវិញក្រុមការងារត្រូវនាំគ្នាយកចិត្តទុកដាក់ ទប់ស្កាត់នូវរាល់ ព័ត៌មានក្លែងក្លាយដែល ទទួលបានពីប្រភពមិនច្បាស់លាស់ ដែលធ្វេីការផ្សាយនោះធ្វើឱ្យ សាធារណជនមានការយល់ច្រឡំ មានការភ័យខ្លាច នៅក្នុងខេត្តក៏ដូចជា នៅក្នុងប្រទេសកម្ពុជាយើងទាំងមូលដែរ ៕

អត្ថបទដែលជាប់ទាក់ទង