ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកនាំពាក្យរដ្ឋបាលរាជធានី បញ្ជាក់ថា៖ អ្នកដែលដួលសន្លប់នៅក្នុងមន្ទីរពេទ្យ​ររុស្ស៊ី ពុំមែនករណី Covid-19នោះទេ​

95
ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានបញ្ជាក់អោយដឹងថា ចំពោះករណីបុរសម្នាក់មានឈ្មោះ​ ដែន​ ផល្លី​ អាយុ៣៤ឆ្នាំ​ មកពីខេត្តបន្ទាយមានជ័យ​ ដែលបានមកសម្រាកព្យាបាលជម្ងឺនៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី​ ហើយកាលពីយប់ថ្ងៃទី០៦ខែមីនានេះ​ ដោយសារស្ថានភាពខ្សោយ ក៏បានដួលសន្លប់នៅក្នុងមន្ទីរពេទ្យ​រុស្ស៊ី​នោះ គឺពុំមែនករណី Covid-19នោះទេ​ ននិងបានសូមបងប្អូនប្រជាពលរដ្ឋបញ្ឈប់ការចែកចាយព័ត៌មានមិនពិតនេះ ដើម្បីកុំអោយសាធារណៈជនមានការភាន់ច្រលំ និងភ័យខ្លាច។
   លោកម៉េត មាសភក្តី បានអោយដឹងទៀតថា បុរសដែលដួលសន្លប់នោះ​ ដោយសារគាត់ មានអាការៈសុខភាពចុះខ្សោយ ជាតិស្កទាប ដែលធ្វើអោយគាត់ដួលសន្លប់ភា្លមៗ ប៉ុន្តែពុំមែនករណីឆ្លងកូវីដ១៩នោះឡើយ។  ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រលំ។
   លោក​បន្តថា ក្រោយពេលដួលសន្លប់ហើយ បុរសម្នាក់នោះមានសុខភាពល្អធម្មតា អាចនិយាយទូរស័ព្ទបាន ហើយគាត់ក៏បានសូមអោយអ្នកលេងបណ្តាញសង្គមទាំងឡាយ បញ្ឈប់ការយករូបរបស់លោកដែលដួលសន្លប់នោះទៅបង្ហោះខុសពីការពិត ដែលនាំអោយប៉ៈពាល់និងសេចក្តីថ្លៃថ្នូររបស់គាត់(លោក ដែន​ ផល្លី​ )។
   លោកម៉េត មាសភក្តី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបញ្ឈប់ការចែករំលែកព័ត៌មានក្លែងក្លាយ ហើយត្រូវចេះផ្ទៀងផ្ទាត់ប្រភពព័ត៌មានឲ្យបានច្បាស់លាស់ ជាមុនសិនមុននឹងទទួលយកព័ត៌មានមកចែកចាយបន្ត។ បន្ថែមពីនេះទៀត សូមប្រជាពលរដ្ឋកុំមានការភ័យខ្លាចជ្រួលច្របល់ ហើយត្រូវធ្វើអនាម័យការពារខ្លួនអោយបានជាប់ជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីថែរក្សាសុខភាពទប់ស្កាត់កុំអោយវីរ៉ុសខូវីដ១៩នេះ៕
អត្ថបទដែលជាប់ទាក់ទង