ពីរនាក់ប្តីប្រពន្ធ ធ្វើដំណើរទៅលេងផ្សារថៃ ពេលយកសៀវភៅឆ្លងដែន ទៅវ៉ៃ លោកពូ ប៉ូលិស សុំកាហ្វេមួយកែវ
ច្រកទ្វារព្រំដែនកម្ពុជាថៃ៖ ពីរនាក់ប្តីប្រពន្ធ ដែលធ្វើដំណើរទៅលេងផ្សារថៃ ដោយឆ្លងកាត់ច្រកទ្វារព្រំដែន បានជួបរឿងអស់សំណើចមួយ នៅពេលដែលបុរសជាប្តី បានយកសៀវភៅឆ្លងដែន ទៅវ៉ៃ ពេលដែលកំពុងតែវ៉ៃសៀវភៅឆ្លងដែន លោកពូ ប៉ូលិស បានសុំកាហ្វេមួយកែវ ដូច្នេះពីរនាក់ប្តីប្រពន្ធត្រូវអស់ពីរកែវ។ បុរសដែលមិនបញ្ចេញអត្តសញ្ញាណនោះ បានរៀបរាប់ថា ពេលដើរចេញពីកន្លែងហ្នឹង គាត់ក៏បានសួរគ្នីគ្នាគាត់អំពីករណីពូប៉ូលិសសុំកាហ្វេមួយកែវ ដោយថាម៉ិញលោកពូប៉ូលិសមានសុំកាហ្វេអត់ ទាំងអស់គ្នាឆ្លើយថាឲ្យតើ។ អ្នកខ្លះ50 អ្នកខ្លះ100 ខ្ញុំមិនបាននិយាយអីថា ឲ្យគាត់ទេ គ្រាន់តែនឹកឃើញរឿងនឹងចង់តែសើច ចុះបើប្រជាពលរដ្ឋក្នុងមួយថ្ងៃៗមានរាប់ពាន់នាក់ ឆ្លងកាត់ព្រំដែន ហើយត្រូវបង់ថ្លៃកាហ្វេគ្រប់គ្នានោះ ដឹងតែលោកពូប៉ូលិសឡើងជាតិស្ករហើយ។ ប៉ុន្តែទោះយ៉ាងណា ក្នុងសំណេរនោះ បុរសនោះ មិនបានបញ្ជាក់ថា នៅច្រកទ្វារព្រំដែនណាមួយនោះទេ។
បើតាមការផ្សាយព័ត៌មាន នៅលើផេកហ្វេសប៊ុក Manty Kmeng Poipet កាលពីថ្ងៃទី៦ខែមីនាឆ្នាំ២០២០ថា “ម្សិលមិញខ្ញុំបានទៅលេងផ្សារថៃ។ ខ្ញុំក៏បានជួបរឿងអស់សំណើចមួយ ដែលធ្វើឲ្យខ្ញុំសើចចង់ឈប់សើចមិនបាន ពេលដែលខ្ញុំបានទៅវ៉ៃសៀវភៅឆ្លងដែន ពេលដែលកំពុងតែវ៉ៃសៀវភៅឆ្លងដែន លោកពូ ប៉ូលិស គាត់បានសុំកាហ្វេពីខ្ញុំមួយកែវ ខ្ញុំក៏បានធ្វើមុខឆ្ងល់ ហើយខ្ញុំក៏បានសួរទៅគាត់វិញថា ពូសុំអីគេ គាត់ឆ្លើយមកវិញថា កាហ្វេអូន ហើយខ្ញុំក៏បានសួរទៅគាត់វិញ ពូតើខ្ញុំទៅទិញកាហ្វេឲ្យពូនៅណាមានលក់ គាត់ក៏សើចខ្ញុំហើយគាត់ថាទិញនៅនឹង………. ខ្ញុំក៏ឲ្យគាត់20បាត ព្រោះខ្ញុំទិញមួយកែវតែ20បាតទេ ហើយគាត់និយាយមកខ្ញុំវិញឡើងលឿនថា 20បាត មិនគ្រប់ទេអូន។ ខ្ញុំនិយាយទៅគាត់វិញថាតើកាហ្វេនឹងគេលក់មួយកែវប៉ុន្មាន គាត់ថាឲ្យ50បាតមកអូន។ ខ្ញុំក៏សុំលុយប្រពន្ធខ្ញុំ100បាត ហើយនិយាយគាត់វិញថា ពូឲ្យខ្ញុំ20បាតវិញមក នឹងអាប់មកខ្ញុំវិញ50បាតមក ខ្ញុំឲ្យពូ50បាត ថ្លៃកាហ្វេមួយកែវ។ ពេលនោះគាត់មិនព្រមអាប់ឲ្យខ្ញុំទេ ខ្ញុំក៏សួរទៅគាត់វិញថា ពូមិចមិនឲ្យខ្ញុំ70បាតវិញមក។ គាត់ថាពីរនាក់ប្រពន្ធអូនអែងម្នាក់60បាត ខ្ញុំក៏សើចហើយគិតក្នុងចិត្ដថា បើគាត់សុំកាហ្វេក្នុងម្នាក់50បាត ចុះមួយថ្ងៃគាត់សុំកាហ្វេពីគេបានប៉ុន្មាននាក់ទៅ បើក្នុងម្នាក់50បាតទៅហើយ។ ពេលដើរចេញពីកន្លែងហ្នឹង ខ្ញុំក៏បានសួរគ្នាៗខ្ញុំ ថាមិចលោកពូប៉ូលិសមានសុំកាហ្វេអត់ ទាំងអស់គ្នាឆ្លើយថាឲ្យតើ។ អ្នកខ្លះ50អ្នកខ្លះ100 ខ្ញុំមិនបាននិយាយអីថា ឲ្យគាត់ទេគ្រាន់តែនឹកឃើញរឿងនឹងចង់តែសើច”៕