បុរសម្នាក់មានជំងឺសរសៃប្រសាទ ឡើងលើអគារកំពស់៦ជាន់លោតបណ្តាលឲ្យ របួសធ្ងន់
ភ្នំពេញ : បុរសម្នាក់មានជំងឺសរសៃប្រសាទ សម្រេចចិត្តបញ្ចប់ជីវិតជំងឺធ្វើទុក្ខខ្លាំងពេក លួចឡើងលើអគារ លោតចុះមកខាងក្រោម ចំលើរថយន្ត១គ្រឿង របួសធ្ងន់ និងបង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋហៅរថយន្តសង្រ្គោះ កាលវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី៧ ខែ មីនា ឆ្នាំ ២០២០នៅចំណុចអគារមជ្ឍមណ្ឌល ECC តាមផ្លូវនរោត្ដម ស្ថិតនៅភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ជនរងគ្រោះឈ្មោះ សុិន សារ៉េត អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅស្រុកកំណើត ភូមិទួលក្រឡៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ត កណ្ដាលរបួសធ្ងន់ ក្រោយកើតហេតុរថយន្តសង្រ្គោះមន្ទីរពេទ្យបង្អែកមានជ័យ ដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែត ។
ប្រភពព័ត៌មានពីបុរស បងប្រុសបង្កើត មានឈ្មោះ សុិន តុលា អាយុ៣៥ឆ្នាំ មុខរបរចុងភៅ្រ បានប្រាប់នគរបាលថា ប្អូនប្រុសគាត់មានជំងឺសតិអារម្មណ៍ យៈពេល២ឆ្នាំហើយ និងក៏មិនមានប្រពន្ធកូន និងជារៀងរាល់១ខែម្ដង មកបើកថ្នាំនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ហើយមិនដឹងមូលហេតុអ្វី មកដល់ភ្នំពេញទេ នៅពេលដឹងរឿង ដោយនគរបាលប្រាប់ថា ប្អូនគាត់លោតសម្លាប់ខ្លួនួ ទាក់ទងមកតាមរយៈទូរស័ព្ទ ប្អូនគាត់នៅជាប់ខ្លួន១គ្រឿង ហើយករណីនេះ ក៏មិនបានប្ដឹងផ្ដល់ទៅលើបុគ្គលណាទេ គឺប្អូនគាត់លោតសម្លាប់ខ្លួនឯងមែន ហើយខូចខាតរថយន្តបែកកញ្ចក់១គ្រឿងទៀត និងសុំទោស គ្មានលុយសងនោះទេ ។ រថយន្តម៉ាកតូយ៉ូតាអាល់ហ្ចា ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញBF-០១២៧។
នគរបាលបានបញ្ជាក់ថា ករណីខាងលើនេះ យោងតាមការបញ្ជាក់បុរសរងគ្រោះមានជំងឺប្រចាំកាយ មានសតិមិនល្អ ទើបលោតសម្លាប់ខ្លួន ពីជាន់ទី៦ចុះមខាងក្រោម តែសំណាងល្អួ ធ្លាក់ចំរថយន្ត១គ្រឿង បណ្ដាលឲ្យ ជនរងគ្រោះ របសធ្ងន់ត្រូវចង្កេះហើយរថយន្តសង្រ្គោះ ដឹកទៅកាល់ម៉ែត ដើម្បីសង្រ្គោះ។ បច្ចុប្បន្នមានក្រុមគ្រួសារមកដល់ មន្ទីរពេទហើយ់ ក្រុមគ្រួសារអ្នករងគ្រោះក៏មិនបាន ប្ដឹងផ្ដលទៅលើបុគ្កលណាដែរ ចំណែកម្ចាស់រថយន្ត ក៏មិនទាមទារសំណង ដោយអាណិតជនរងគ្រោះគ្រាន់តែសុំយករថយន្ត ទៅជួសជុលឡើងវិញ ៕
យយ