សិស្សវិទ្យាល័យបាក់ទូក ជិះម៉ូតូទៅរៀន រអិលដួល ហើយត្រូវរថយន្តកូរ៉េ បើកមកពីក្រោយកិនស្លាប់
ភ្នំពេញ៖ សិស្សវិទ្យាល័យបាក់ទូក ថ្នាក់ទី១២J2 ជិះម៉ូតូទៅរៀន បែរជារអិលដួល ហើយត្រូវរថយន្តកូរ៉េ បើកមកពីក្រោយ ចាប់ហ្វ្រាំងមិនទាន់ បានបុកកិនបន្ថែមទៀត បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម នៅគល់ស្ពានអាកាសស្ទឹងមានជ័យ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក នាព្រឹកព្រលឹមថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ។
ជនរងគ្រោះមានឈ្មោះ គឹម ទេពពេជ្រពន្លឺ អាយុ១៩ឆ្នាំ ដែលជិះម៉ូតូមួយគ្រឿងម៉ាក Zoomer X ពាក់ផ្លាកលេខកភ្នំពេញ 1HH-0068 ។
ក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានចាប់ខ្លួន អ្នកបើករថយន្តផងដែរ៕