ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ទទួលបានសម្ភារៈមួយចំនួនសម្រាប់បំពេញការងារ

125

 

ភ្នំពេញ ៖ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ទទួលបានសម្ភារៈសម្រាប់ជួយសម្រួល ក្នុងការងារចរាចរណ៍ កាលពីរសៀលថ្ងៃអាទិត្យ ១៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ លោក ឈិន ម៉ារ៉េត ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌឫស្សីកែវ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក យឹម លាង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានសង្កាត់ច្រាំងចំរេះទី១។

លោក ហ៊ាង ថារ៉េត បានអោយដឹងថា សម្ភារៈ និងថវិកា ដែលទទួលបានរួមមាន៖ -អាវពន្លឺ ចំនួន ១០០ -ភ្លើងពន្លឺពាក់លើស្មា ចំនួន ៤៩ -ខ្សែកញ្ចែចំនួន១០០ -កញ្ចែ ចំនួន១០០ និងថវិកា ចំនួន៥លានរៀល ដល់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីប្រើប្រាស់ក្នុងការបំពេញការងារចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។

ក្នុងនាមអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ លោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ សូមថ្លែងអំណរគុណយ៉ាងជ្រាលជៅ ជូនចំពោះលោក យឹម លាង៕

អត្ថបទដែលជាប់ទាក់ទង