ឃាត់យុវជនម្នាក់ ក្នុងចំណោមបក្ខពួកចំនួន៩នាក់ កាន់កាប់អាវុធខុសច្បាប់
ភ្នំពេញ : កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌចំការ ប្រដេញយុវជនសង្ស័យចំនួន៩នាក់ ម៉ូតូចំនួន៤គ្រឿង ឃាត់បានចំណុចផ្លូវ៣៦៩ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ចំនួនម្នាក់ និងដាវសាំម៉ូរ៉ៃចំនួន១ យកមកនគរបាលខណ្ឌចំការមនវិញ ហេតុការណ៍៍នេះបង្កការភ្ញាក់ផ្អើល កាលវេលសម៉ោង០៤និង០០នាទីទៀប ភ្លឺថ្ងៃទី៩ ខែ មីនា ឆ្នាំ ២០២០ ។
ជនសង្ស័យឈ្មោះ សុខ ឌីហ្គោ ភេទ ប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅភូមិ តាង៉ូវ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ មុខតបរ
គ្មាន សំភារះដកហូត ដាវ 1ដើម ម៉ូតូ១គ្រឿង ម៉ាក C100 ប៊ិច ពណ៌ខៀវ ផ្លាកលេខភ្នំពេញ-1BM2679 ឃាត់ខ្លួនពីបទក្មេងទំនើង កាន់កាប់អាវុធខុសច្បាប់(ដាវសាំម៉ូរ៉ៃ )។
លោក ផន អូន ប្រធានផ្នែកព្រហ្មទណ្ឌខណ្ឌចំការមន បានឲ្យដឹងថា មុនធ្វើការឃាត់ខ្លួនយោងតាមបទបញ្ជា លោក យិន សាន អធិការខណ្ឌកម្លាំងសហការ ជាមួយប៉ុស្តិ៍ល្បាតក្នុងភូមិសាស្រ្ត ដើម្បីការពារបទល្មើសផ្សេងៗ ក្នុងមូលដ្ឋានលុះមកដល់ចំណុច នាគបាញ់ទឹក ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ប្រទះឃើញយុវជនចំនួន៩នាក់ ម៉ូតូ៤គ្រឿង និងមានកាន់ដាវសាំម៉ូរ៉ៃផង រួចក៏ប្រដេញតែយុវជននោះ ឃើញនគរបាលក៏បើកព្យាយាម រត់គេចខ្លួនតែកម្លាំង នគរបាលដេញទៅដល់សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដោយយុវជនផ្ដួលម៉ូតូរត់គេចខ្លួន តែឃាត់បានម្នាក់ និងដាវសាំម៉ូរ៉ៃចំនួន១ ហើយនាំមកនគរបាល ដើម្បីសាកសួនាំតែម្ដង ។ បច្ចុប្បន្នជនសង្ស័យនគរបាលយើង ឃាត់ខ្លួនជាបណ្ដោះអាសន្ន និងកសាងសំណុំរឿង បញ្ជូលទៅតុលាការ ដើម្បីចាត់ការបន្ត ៕