ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សុីឈ្នួលបំពេញការងារចិញ្ចឹមជីវិត! បុរសម្នាក់ស្លាប់ដោយឆក់នឹងចរន្តភ្លើងអគ្គិសនី ពេលឡើងលាបថ្នាំជញ្ជាំងផ្ទះ ជិតបង្គោលខ្សែបណ្តាញភ្លើងអគ្គិសនី

140

ក្រុងព្រះសីហនុ៖ស្ត្រីជាភរិយាបីកូនតូចទួញយំស្តាយបុរសជាប្តីដែលស្លាប់ដោយឆក់នឹងខ្សែភ្លើងដែលនេះជាសោកនាដកម្មមួយនាំដល់ការព្រាត់និរាសគ្រួសារក្នុងពេលបុរសជាប្តីជាឪពុកសុីឈ្នួលបំពេញការងារចិញ្ចឹមជីវិត។

  សមត្ថកិច្ចមូលដ្ឋានសង្កាត់លេខ៣ក្រុងព្រះសីហនុបានឲ្យដឹងថាករណីបុរសម្នាក់ស្លាប់ដោយឆក់នឹងចរន្តភ្លើងអគ្គិសនីពេលឡើងលាបថ្នាំជញ្ជាំងផ្ទះមួយកន្លែងជិតបង្គោលខ្សែបណ្តាញភ្លើងអគ្គិសនីនៅម្តុំសាលារៀនកំពេញចាស់ក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ  ជនរងគ្រោះមានឈ្មោះសុខរ៉ាមីភេទប្រុសអាយុ៣១ឆ្នាំមុខរបរជាងលាបថ្នាំតាមផ្ទះមានភរិយាឈ្មោះវ៉ាលក្ខិណាអាយុ២៧ឆ្នាំមានកូនតូចៗក្នុងបន្ទុកចំនួន៣នាក់(ប្រុស២ស្រី១) ហើយកូនតូចក្រោយគេទើបសម្រាលបានជាង២០ថ្ងៃប៉ុណ្ណោះរស់នៅភូមិ៥សង្កាត់លេខ៤ក្រុងព្រះសីហនុ

របាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថាហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងជាង៨ព្រឹកថ្ងៃទី៩ខែមីនាឆ្នាំ២០២០ក្នុងពេលដែលជនរងគ្រោះឡើងលាបថ្នាំជញ្ជាំងផ្ទះមួយកន្លែងដែលមានម្ចាស់ផ្ទះឈ្មោះទូចតុធាភេទប្រុសអាយុ៤២ឆ្នាំមុខរបរលក់ដូរករណីនេះសមត្ថកិច្ចជំនាញកំពុងបន្តដោះស្រាយតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង