ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹត្តិការណ៍​ប្រដាល់​ពិភពលោក​WLC Khmer Kingdom ត្រូវ​ពន្យារពេល​ការប្រកួត​ដោយសារតែ​កូ​វីត​-១៩

90


​ ​ភ្នំពេញ​៖​ព្រឹត្តិការណ៍​ប្រដាល់​ពិភពលោក​WLC Khmer Kingdom ដែល​ត្រៀម​នឹង​នៅ​សង្វៀន​ស្តា​ត​អូឡាំពិក នា​ថ្ងៃទី ៣ ខែមេសា​ឆ្នាំ​២០២០ ត្រូវបាន​ពន្យារពេល​ការប្រកួត​ហើយ ដោយសារតែ​ការ​រាតត្បាត​របស់​កូ​វីត​-១៩(CO VID -19)​។​
​ ​កម្មវិធី​ប្រដាល់​គុន​ខ្មែរ​ពិភពលោក​ដែលមាន​កីឡាករ​ម៉ឺន​មេ​ឃា​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​និង​ជា​ម្ចាស់​ខ្សែក្រវាត់​ចូលរួម​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ជាមួយ​កីឡាករ​ម្ចាស់​ខ្សែក្រវាត់​ព័រ​ទុយ​ហ្គា​ល់​នោះ​ឥឡូវនេះ​ត្រូវបាន​ប្រកាស​ពន្យារពេល​ហើយ​នេះ​បើ​យោងតាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​អ្នក​សហការ​រៀបចំ​ការ​ប្រកួត wlc នេះ​។​
​តាម​អ្នករៀបចំ​បានឱ្យដឹង​ទៀតថា​ការពន្យារពេល​ការប្រកួត​ប្រដាល់​គុន​ខ្មែរ​ក្បាច់គុន​ចម្រុះ​wlc​នេះ​ដោយ​គិត​ទៅលើ​សុវត្ថិភាព​របស់​ក្រុម​កីឡាករ​និង​ទស្សនិកជន​ខណៈដែល​ជំងឺ​កូ​វីត​១៩​កំពុង​រាតត្បាត​ស្ទើរ​ពេញ​ពិភពលោក​ដោយឡែក​នៅ​កម្ពុជា​ក៏​កំពុងតែ​រង​ផលប៉ះពាល់​
​ដោយសារ​ជម្ងឺ​នេះដែរ​។​
​ព្រឹត្តិការណ៍​ប្រដាល់​ពិភពលោក WLC “ World Lethwei Championship” ដែលមាន​កីឡាករ​ជើង​ខ្លាំង​ប្រដាល់​គុន​ខ្មែរ​ក្បាច់គុន​ចម្រុះ របស់ កម្ពុជា និង កីឡាករ ប្រដាល់​ជើង​ខ្លាំង​ព័រ​ទុយ​ហ្គា​ល់ មី​យ៉ាន់​ម៉ា រួម​ជា មួយ​កីឡាករ​អឺរ៉ុប​មួយចំនួនទៀត នឹងធ្វើ​ឲ្យ កក្រើក​សង្វៀន​ក្នុង​ពហុ កីឡដ្ឋាន​ជាតិ​អូឡាំពិក តាមរយៈ​ការជួប​ប្រកួត​គ្នាដ​ណ្ដើ ម​ខ្សែក្រវាត់​ពិភពលោក​ផង និង ប្រកួត ម៉ា​រ៉ា​តុង ដណ្តើម​ខ្សែក្រវាត់ ផង ។​
WLC “ World Lethwei Champio nship” គឺជា​កម្មវិធី​ប្រដាល់​របស់​ប្រទេស​មី​យ៉ាន់​ម៉ា ដែល កម្ពុជា​យើង​ធ្លាប់​ទៅ​ចូល រួម​ប្រកួត​នៅ​សង្វៀន​មី​យ៉ាន់​ម៉ា​ចំនួន​៤ លើក រួចមកហើយ តែ​សម្រាប់ លើក​នេះ បានមក​រៀបចំ​ការប្រកួត​ជា​លើក ទី ១ នៅ​រាជធានី​ភ្នំពេញ ប្រទេស កម្ពុជា​។​
​ការប្រកួត​ក្នុង​កម្មវិធី WLC ដ៏​ធំ​នៅ​កម្ពុជា​នេះ គឺជា​ការរួម​សហការ​រៀបចំឡើង​ដោយ ប្រដាល់​គុន​ខ្មែរ សហការ​ជាមួយ ប្រដាល់​ភូមា ដោយមាន​ការចូលរួម​ផ្សាយ​ផ្ទាល់​របស់​ទូរទស្សន៍​បាយ័ន​ផង​នោះ​នឹង​ពន្យារ​ទៅធ្វើ​នៅ​ខែសីហា​ឬ​ខែកញ្ញា​ខាងមុខ​វិញ​ឬក៏​អាច​ព្យា​រ​ពេល​ហើយក៏​ងា​ច​លុបចោល​តែម្ដង​ក៏​ថា​បានដែរ ។​
តាម​ការគ្រោងទុក​មុន កម្មវិធី​ប្រដាល់ WLC នៅ​កម្ពុជា នេះ នឹងមាន​កីឡាករ​ប្រ ដាល់​វ័យក្មេង​ជើង​ខ្លាំង​កម្ពុជា ម៉ឺន មេ​ឃា ដែលជា​កូន​អតីត អធិរាជ​កែង​ឆេះ ជង្គង់​ហោះ អេ ភូ ថង នោះ ចូលរួម​ប្រកួត​ជាមួយ នឹង កីឡាករ ព័រ​ទុយ​ហ្គា​ល់ ។ អ្នក​ប្រដាល់​ទាំង​២​រូបនេះ សុទ្ធតែ​កំពុង​គ្រង​ខ្សែក្រវាត់​ម្នាក់​មួយ​ដូចគ្នា មា ហើយ​សម្រាប់​ការជួប​ប្រកួត​គ្នា​លើក​នេះ គឺ វាយ​ដណ្តើមយក​ខ្សែក្រវាត់​ថ្មី​មួយទៀត ហើយ អ្នក​ប្រដាល់ ស្រី​គុន​ខ្មែរ នូវ ស្រី ពៅ ក៏​នឹងត្រូវ​ជួប​ប្រកួត​ជាមួយនឹង​អ្នក​ប្រដាល់​ស្រី វៀតណាម​។​
​ជើង​ខ្លាំង រឿង សោ​ភ័​ណ្ឌ គេ​នឹង​ជួប​ប្រកួត​ជាមួយនឹង​ជើង​ខ្លាំង​ភូមា ជា​លក្ខណៈ​ប្រដាល់ គុន​ខ្មែរ​។ ការប្រកួត​នេះ គឺ​ប្រកួត​៥​ទឹក ក្នុង​មួយ​ទឹក​មាន​៣ នាទី ។ សូមបញ្ជាក់ថា មានតែ​រឿង សោ​ភ័​ណ្ឌ ម្នាក់​ទេ ដែល​ប្រកួត​ជា​លក្ខណៈ គុន ខ្មែរ ក្រៅពី​ហ្នឹង គឺ​ប្រកួត​ជា​លក្ខណៈ ក្បាច់គុន ចម្រុះ​(Mixed Martial Art) ដែល អាច​ប្រើ​កណ្ដាប់ដៃ មិនមាន​ពាក់​ស្រោមដៃ ( ហ្គ ង់ ) និង អាច​ប្រើ​ក្បាល​អុក​បាន​តាម​ក្បាច់គុន របស់ ភូមា​។ នៅមាន​កីឡាករ ខ្មែរ​ចូលរួម​ប្រកួត​ជាមួយនឹង​កីឡាករ​ប្រទេសជិតខាង និង​អឺរ៉ុប មួយចំនួនទៀត ។​
គួរ រម្លឹក​ឲ្យ​ដឹងថា កីឡាករ កម្ពុជា​ធ្លាប់បាន​ចូលរួម​លើ​ប្រភេទ​កីឡា Lethwei តាំងពី ព្រឹត្តិការណ៍​ដំបូង​មកម្ល៉េះ ដោយ​ពួកគេ​បាន​ចូលរួម​ប្រកួត​គ្រប់​កម្មវិធី របស់​Lethwei ពិភពលោក ។ អត្ត​ព​លិ​ក​កម្ពុជា ដែល​ធ្លាប់​បង្ហាញ​សមត្ថភាព​នៅ​World Lethwei Championship មាន​អ្នក​ប្រដាល់ រឿង សោ​ភណ្ឌ ក៏ដូចជា នូវ ស្រី​ពៅ ដែល​នាង​បាន​ក្លាយជា​កីឡាការិនី​ដំបូង ក្នុង​ប្រវត្តិសាស្ត្រ ដែល ឈ្នះ ការប្រកួត World Lethwei Championship ។
រាជធានី ភ្នំពេញ បាន​ត្រៀម ធ្វើជា ម្ចាស់ផ្ទះ​ដំបូង សម្រាប់​ការប្រកួត Lethwei ដែលមាន​ឈ្មោះ ថា WLC: KHMER KINGDOM ។ វា គឺជា​ព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ សម្រាប់​កម្ពុជា ដោយ​ពួកគេ អាច​ផ្សព្វផ្សាយ ពី​សិល្បៈ វប្បធម៌​របស់ខ្លួន​ក្នុងការ​ប្រកួត Lethwei ពិភពលោក​តាមរយៈ​ការប្រើ​សំលៀកបំពាក់​ប្រពៃណី , តន្ត្រី សិល្បៈ​បុរាណ ក្នុងការ ផ្សាយ​ផ្ទាល់ ក្នុងនោះ ក៏មានដែរ ការរៀបចំ​បញ្ចូល ការប្រកួត​របស់​កំពូល អ្នក​ប្រយុទ្ធ​គុន​ខ្មែរ ល្បីៗ របស់ ប្រទេស​ម្ចាស់ផ្ទះ​៕

អត្ថបទដែលជាប់ទាក់ទង