ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកជំងឺ COVID-19 កើនដល់​ ១០៧ ករណី

110

 

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានប្រកាសថា រហូត​ម៉ោង ៩​និង​២០​នាទី​ព្រឹក ថ្ងៃទី ៣០ មីនា ២០២០ យើង​រកឃើញ​អ្នកជំងឺ COVID-19 ៤​នាក់​ទៀត សរុប​ទាំងអស់​ប្រទេស​យើង​មាន​ចំនួន ១០៧ ករណី និង យើង​បាន​ព្យាបាល​ជាសះស្បើយ​ចំនួន ២​នាក់​ទៀត សរុប ២៣​នាក់ ស្លាប់​គ្មាន ។

​ក្រសួង​ជំនាញ​ដដែល បាន​បន្ថែមទៀតថា យើង​ពុំទាន់​រកឃើញ​ភ័ស្តុតាង​បញ្ជាក់ថា មានការ​ឆ្លង​ក្នុង​សហគមន៍​នៅឡើយ​ទេ តែ​លទ្ធភាព​នឹង​អាច​កើតមានឡើង ។​

​សូមបញ្ជាក់​: ករណី​ជនជាតិ​អង់គ្លេស​ពីរ​នាក់ ព្យាបាល​ជាសះស្បើយ​នៅ​មន្ទីរ​ខ្មែរ សូ​វៀត គាត់​ទាំងពីរ​នាក់ រកឃើញ​វិជ្ជមាន​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម តែ​ត្រូវបាន​បញ្ជូនមក​ព្យាបាល​នៅ​ភ្នំពេញ ។​

អត្ថបទដែលជាប់ទាក់ទង