ប្រគល់សំភារៈបរិក្ខារពេទ្យសំរាប់ការពារ និងទប់ស្កាត់ការរីករាលដាលនៃមេរោគ កូវីត១៩ជូនសង្កាត់ទាំង៨ ក្នុងខណ្ឌច្បាអំពៅ
ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ០៧:៣០នាទីឯកឧត្ដម នូន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សំភារៈបរិក្ខារពេទ្យសំរាប់ការពារ និងទប់ស្កាត់ការរីករាលដាលនៃមេរោគ កូវីត១៩ របស់ក្រុមហ៊ុន Cambodia Beverage Co.LTD,CoCa Cola តាមរយៈសាលារាជធានីភ្នំពេញ ប្រគល់ជូនសង្កាត់ទាំង៨ ផ្សារទី២ មន្ទីរពេទ្យបង្អែក១ និងមណ្ឌលសុខភាព៥ ក្នុងខណ្ឌច្បាអំពៅ ។ សំភារៈទាំងអស់រួមមាន ៖
-អាល់កុល = ១៦កាន
-ទែម៉ូម៉ែត្រ = ២២គ្រឿង
-សាប៊ូ = ៣២ធុង
-ខិត្តប័ណ្ណ = ៣២០០
-ខិត្តប័ណ្ណ Unicef = ៣២០
– ម៉ាស់ = ៤៨០០ម៉ាស់
-ម៉ាស់ = ១២ប្រអប់