ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវហ៊ុនស៊ីណាត ស្នើសុំថ្នាក់ដឹកនាំកុំកាត់ទោសបុរសម្នាក់បន្ទាប់ពីបង្កការបាញ់បោះនៅប្លុកអតីតបឹងកក់ផ្លូវរថភ្លើង

58

ភ្នំពេញ៖លោកជំទាវហ៊ុនស៊ីណាតស្នើសុំថ្នាក់ដឹកនាំមេត្តាពិចារណាកុំកាត់ទោសបុរសម្នាក់ឈ្មោះគង់សុភាពអាយុ៤២ឆ្នាំបន្ទាប់ពីបង្កការបាញ់បោះនៅប្លុកអតីតបឹងកក់ផ្លូវរថភ្លើងដែលជាសម្បយកគ្រឿងញៀនបង្រ្កាបមិនចេះអស់។លោកជំទាវបានស្នើសុំថ្នាក់ដឹកនាំមេត្តាពិចារណាកុំកាត់ទោសមន្ត្រីមានស្នាដៃល្អក្នុងការបង្ក្រាបពួកជួញដូរគ្រឿងញៀនតាមអ្នកលេងហ្វេសប៊ុកតែស្ករពេលនេះគ្រឿងញៀនរីកដូចផ្សិតតួយ៉ាងនៅម្ដុំក្ដាន់ពីរនិងផ្លូវរថភ្លើង

លោកជំទាវហ៊ុនស៊ីណាតបានសរសេរសារលើហ្វេសប៊ុកនៅព្រឹកថ្ងៃទី៣១ខែមីនាឆ្នាំ២០២០នេះថាកន្លងហើយខ្ញុំជាអ្នកលេងហ្វេសប៊ុកតាមដានឃើញថាក្មួយប្រុសគង់សុភាពនេះបង្ក្រាបបានច្រើនកន្លែងពេលនេះករណី

លោកជំទាវបន្តថាក្មួយប្រុសបានចុះចាបគ្រឿងញៀនបាញ់បង្រ្កាបចាប់អ្នកជួញដូរគ្រឿងញៀនក្លាយជាជនរងគ្រោះគឺជារឿងអយុត្តិធម៌ណាស់ក្មួយចុះបេសកកម្មជួយប្រជាជនដើម្បីថែរក្សាសុវត្ថិភាពសង្គមដោយលះបង់អាយុជីវិតមិនគិតពេលវេលាយប់ថ្ងៃនៅជាមួយប្រពន្ធកូន

បើតាមលោកជំទាវហ៊ុនស៊ីណាតខ្ញុំស្នើសុំថ្នាក់ដឹកនាំមេត្តាពិចារណាកុំកាត់ទោសមន្ត្រីមានស្នាដៃល្អក្នុងការបង្ក្រាបពួកជួញដូរគ្រឿងញៀនតាមអ្នកលេងហ្វេសប៊ុកតែស្ករពេលនេះគ្រឿងញៀនរីកដូចផ្សិតតួយ៉ាងនៅម្ដុំក្ដាន់ពីរនិងផ្លូវរថភ្លើងសង្កាត់ស្រះចកកណ្ដាលបេះដូងរាជធានីភ្នំពេញ។រឿងនេះបើក្មួយគង់សុភាពមានទេថ្ងៃក្រោយគ្មានប៉ូលិសណាហ៊ានចុះបង្ក្រាបទេពីព្រោះខ្លាចជាប់ទោសមានតែបិទភ្នែកដើររំលងទុកឲ្យគ្រឿងញៀនបំផ្លាញក្មេងៗដែលជាទំពាំងស្នងឫស្សីខូចអស់ទៅ

ស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា

ដោយអនុវត្តតាមបទបញ្ជានិងការណែនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិបុរសម្នាក់ឈ្មោះគង់សុភាពអាយុ៤២ឆ្នាំដែលបង្កការបាញ់បោះកាលពីយប់ថ្ងៃទី២៩ខែមីនាឆ្នាំ២០២០វេលាម៉ោង២២:១០នាទីនៅម្តុំអតីតបឹងកក់សង្កាត់ស្រះចកខណ្ឌដូនពេញត្រូវបានសមត្ថកិច្ចនៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាលចាប់ខ្លួនបានហេីយនិងរៀបចំសំណុំរឿងដេីម្បីបញ្ជូនទៅតុលាការអនុវត្តបន្តតាមនីតិវីធីច្បាប់

បើតាមប្រភពបានឲ្យដឹងថាបុរសម្នាក់ឈ្មោះគង់សុភាពជាមន្រ្តីជាន់ខ្ពស់នៃការិយាល័យប្រឆាំងគ្រឿងញៀន

អត្ថបទដែលជាប់ទាក់ទង