ករណីប៉ុនប៉ងឃាតកម្ម ជនជាតិចិនម្នាក់ប្រើកាំកាប់ជនជាតិវៀតណាម២នាក់ប្តីប្រពន្ធបណ្តាលឲ្យរបួសធ្ងន់
កណ្តាល៖នគរបាលស្រុកកោះធំបានរាយការណ៍ករណីប៉ុនប៉ងឃាតកម្មបង្កឡើងដោយជនជាតិម្នាក់ប្រើកាំកាប់ជនជាតិវៀតណាម២នាក់ប្តីប្រពន្ធបណ្តាលឲ្យរបួសធ្ងន់។បន្ទាប់ពីកើតហេតុសមត្ថកិច្ចស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាពឈានទៅចាប់ខ្លួនជនដៃដល់ហើយសារភាពថាពិតជាបានយកកាំបិតកាប់ទៅលេីជនរងគ្រោះ០២នាក់ប្ដីប្រពន្ធដោយសារតែមានគំនុំខឹងជនរងគ្រោះ ដែលបានជេរប្រមាថមកលេីរូបគេរឿងដែលរូបគេទៅជុះនោមដាក់ជញ្ជាំងផ្ទះជនរងគ្រោះ។
សូមបញ្ជាក់ថាករណីនេះកើតហេតុនៅយប់ថ្ងៃទី២៩ខែមីនាឆ្នាំ២០២០វេលាម៉ោងប្រម៉ាណ០១.០០នាទីរំលងអធ្រាត្រឆ្លងចូលថ្ងៃទី៣០មីនា២០២០ចំណុចកើតហេតុនៅចំណុចរោងលក់ដូររបស់ជនរងគ្រោះឈ្មោះង្វៀងយ៉ុំាងយុងភូមិជ្រៃធំឃុំសំពៅពូនស្រុកកោះធំខេត្តកណ្ដាល។
ជនរងគ្រោះ០២នាក់ប្ដីប្រពន្ធរងរបួសធ្ងន់១.ឈ្មោះង្វៀងយ៉ាំងយុងភេទប្រុសអាយុ៥៩ឆ្នាំជនជាតិវៀតណាម មុខរបរលក់គុយទាវមានទីលំនៅភូមិ ឃុំកេីតហេតុខាងលេី។២.ឈ្មោះដងធីយឹង ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិវៀតណាមមុខរបរលក់ដូរនិងលក់គុយទាវមានទីលំ
នៅភូមិឃុំកើតហេតុ។
ចំណែកជនសង្ស័យ០១នាក់(ឃាត់ខ្លួន) ឈ្មោះ លី លាំងហាវ (LI LIANGHAO)ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិចិនស្នាក់នៅបន្ទប់ជួលលេខ១ របស់ម្ចាស់ផ្ទះ ឈ្មោះ មុយ អេង ស្ថិតក្នុងភូមិជ្រៃធំឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ។
វត្ថុតាងចាប់យក៖១.កាំបិត០១ ដែលមានដង ផ្លែ ធ្វេីពីដែក មានទំហំ ៣៦គុណ៦ សង្ទីម៉ែត្រនិងសម្ភារមួយចំនួន។
កាលពីពេលវេលាម៉ោងខាងលើមុនពេលកើតហេតុបន្ទាប់ពីលក់ដូររួចជនរងគ្រោះ០២នាក់ប្ដីប្រពន្ធបានចូលដេកលើគ្រែក្នុងរោងកន្លែងលក់ដូរដូចសព្វដងដោយដេកនៅក្នុងរោងកន្លែងលក់ដូរលើគ្រែ០២នាក់ប្ដី(ប្រពន្ធ) ពុំបានបិទទ្វារត្រឹមត្រូវទេ ។ នៅពេលដែលជនរងគ្រោះទាំង២កំពុងដេក ស្រាប់តែជនសង្ស័យ ០១នាក់ ដែលពេលនោះគឺពាក់អាវយឺតដៃវែងពណ៌ឈាមជ្រូក និងពាក់អាវយឺតដៃខ្លីពណ៌សពីខាងក្នុង ស្លៀកខោជេីងវែងពណ៌ខ្មៅ(រូបភាពបញ្ជាក់ពីកាមេរ៉ាសុវត្ថិភាព) បានចូលមកធ្វើសកម្មភាពកាប់លើជនរងគ្រោះ០២នាក់ប្ដីប្រពន្ធជាច្រើនកាំបិតបណ្ដាលឲ្យរងរបួសធ្ងន់ទាំង០២នាក់ក្នុងពេលនោះរួចហើយបានប្រវាយប្រតប់គ្នាហើយជនរងគ្រោះជាប្រពន្ធបានស្រែកហៅអ្នកលក់ផ្លែឈើនៅក្បែរនោះឲ្យជួយតែភ្លាមនោះជនសង្ស័យបានរត់គេចចេញពីកន្លែងកើតហេតុចំណែកជនរងគ្រោះត្រូវបានអ្នកជិតខាងនាំយកទៅសង្គ្រោះព្យាបាល នៅប្រទេសវៀតណាម និងបានរាយការណ៍ជូនសមត្ថកិច្ចនគរបាល។
ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ និងជំនាញស្រុកបានចុះធ្វេីការ ធ្វើការស្រាវជ្រាវដោយបានត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាពដែលមាននៅក្បែរកន្លែងកេីតហេតុ ឃេីញថានៅចន្លោះពេលកេីតហេតុ គឺមានមនុស្សប្រុសម្នាក់ពាក់អាវយឺតដៃវែងពណ៌ឈាមជ្រូក និងពាក់អាវយឺតដៃខ្លីពណ៌សពីខាងក្នុង ស្លៀកខោជេីងវែងពណ៌ខ្មៅ ពាក់ស្បែកជេីងចំពាមពណ៌ខ្មៅ និងមានដំណេីរដូចអ្នកពិការជេីង បានដេីរចេញពីមុខផ្ទះជួលយីហោ ៧៧៧ ឆ្លងផ្លូវឆ្ពោះទៅផ្ទះជនរងគ្រោះ ។
បន្ទាប់មកនៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ សមត្ថកិច្ចក៏បានប្រទះឃេីញជនសង្ស័យ ឈ្មោះលី លាំងហាវ ដែលមានភិនភាគដូចរូបក្នុងកាមេរ៉ាសុវត្ថិភាព ដេីរចូលទៅក្នុងបន្ទប់ជួលលេខ១រួចក៏បានបេីកទ្វារបន្ទប់នោះ ឃេីញជនសង្ស័យ លី លាំងហាវ នៅក្នុងបន្ទប់តែម្នាក់ឯង ហេីយត្រួតពិនិត្យនៅក្នុងបន្ទប់ជួលនោះ ក៏បានប្រទះឃេីញវត្ថុតាងដូចបានចាប់យកខាងលេី នៅក្នុងបន្ទប់នោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន។
តាមចម្លេីយសារភាពរបស់ជនសង្ស័យឈ្មោះលី លាំងហាវ បានសារភាពថា រូបខ្លួនពិតជាបានយកកាំបិតកាប់ទៅលេីជនរងគ្រោះ០២នាក់ប្ដីប្រពន្ធជាជនជាតិវៀតណាមដោយ
សារតែមានគំនុំខឹងជនរងគ្រោះ ដែលបានជេរប្រមាថមកលេីរូបគេរឿងដែលរូបគេទៅជុះនោមដាក់ជញ្ជាំងផ្ទះជនរងគ្រោះ៕