ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីចុះពិនិត្យមើលការ បើកលំហរចរាចរណ៍ មហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ត្រង់ចំណុចតភ្ជាប់ផ្លូវ២៧១ (ច្រមុះជ្រូកក្បាលថ្នល់) ក្រោយការស្ថាបនាពង្រីកបន្ថែមបាន បញ្ចប់រួចរាល់

166

ភ្នំពេញ មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ដែលមានលំហរផ្លូវតូចនៅចំនុចប្រសព្វផ្លូវ២៧១ ត្រង់ច្រមុះជ្រូកក្បាលថ្នល់ ហើយត្រូវបានពង្រីកឲ្យធំតាមទំហំពេញលេញ បន្ទាប់ពីបានដោះស្រាយផលប៉ះពាល់ចប់សព្វគ្រប់ និងការស្ថាបនាពង្រីកបន្ថែមនោះពេលនេះ ការដ្ឋានបានបញ្ចប់ហើយ ហើយនៅល្ងាចថ្ងៃ០៩ មេសានេះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យដោយផ្ទាល់ផងដែរ។

  តាមការបញ្ជាក់ពីតំណាងក្រុមហ៊ុន ING Holdings Co., Ltd កន្លងមកការដោះស្រាយផលប៉ះពាល់មានដំណើរការអូសបន្លាយពេល ក៏ប៉ុន្តែបានឈានដល់ការព្រមព្រៀងបញ្ចប់ដោយសុខុដុមរមនា គឺប្រជាពលរដ្ឋបានទទួលការដោះស្រាយដែលពួកគាត់អាចទទួលយកបាន រហូតអាចឲ្យក្រុមហ៊ុនឈានដល់ការពង្រីកលំហរមហាវិថីបានទំហំពេញតែម្តង។ ក្រុមហ៊ុនបានធ្វើការចាក់អ៊ុតកៅស៊ូ ទំហំ៣០ម៉ែត្រ ជាមួយចញ្ចើម១៥ម៉ែត្រសង្ខាងដើម្បីសម្រួលឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរបានស្រួល។ ការសម្រេចបាននូវផ្លែផ្កាជាសមិទ្ធិផលសម្រាប់ទាំងអស់គ្នានាពេលនេះ គឺបានមកពីការចូលរួមសហការ និងសម្របសម្រួលយ៉ាងខ្លាំងក្លាពីសាលារាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន និងស្ថាប័នជំនាញពាក់ព័ន្ធ ហើយក៏សូមឆ្លៀតឱកាសនេះ គោរពថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បានចូលរួមសហការធ្វើឲ្យកិច្ចការនេះអាចលេចចេញជារូបរាងដូចបានឃើញស្រាប់។      មហាវិថីសម្ដេចតេជោ ហ៊ុន សែន ដែលគេហៅតៗគ្នាថា ផ្លូវ៦០ម៉ែត្រ ជាផ្លូវមួយខ្សែធំល្វឹងល្វើយមើលទៅរលោងស្រឹលល្អណាស់ អមដោយបង្គោលភ្លើងបំភ្លឺផ្លូវ និងដើមឈើ ផ្តល់នូវសោភ័ណភាពដ៏ស្រស់ស្អាត។ មហាវិថីនេះតភ្ជាប់ពីផ្លូវ២៧១ ទៅផ្លូវជាតិលេខ២ ប្រវែងជិត១០គីឡូម៉ែត្រ ដោយឆ្លងកាត់ខណ្ឌមានជ័យ និងខណ្ឌដង្កោ គឺជាមហាវិថីធំ និងវែងជាងគេនៅរាជធានីភ្នំពេញរបស់យើងជាលើកដំបូង។ មហាវិថីមួយនេះជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយសម្រាប់ប្រជាពលរដ្ឋដឹកទំនិញផ្សេងៗនិងកសិផលច្រើនសព្វសារពើ រវាងរាជធានីភ្នំពេញ និងខេត្តកណ្ដាល តាកែវកំពត យ៉ាងមមាញឹកពិសេសក្នុងតំបន់ថែមទៀត។ លើសពីនេះមហាវិថីសម្តេចតេជោ ហ៊ុន សែន គឺជាខ្សែផ្លូវយុទ្ធសាស្ត្រក្នុងការដោះស្រាយបញ្ហាប្រឈមចំពោះមុខ គឺការកកស្ទះចរាចរក្នុងរាជធានីភ្នំពេញ និងចូលរួមកាត់បន្ថយការចំណាយនិងជម្រុញកំណើនសេដ្ឋកិច្ចទីផ្សារបានយ៉ាងល្អប្រសើរ

 

អត្ថបទដែលជាប់ទាក់ទង