ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួន ១៥​នាក់ លេងល្បែង​ក្រឡុក​គ្រាប់​ឡូតូ និង​បៀរ

106

 

​សៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ចុះ​ធ្វើការ​បង្ក្រាប​ករណី​លេងល្បែង​ស៊ីសង​ខុសច្បាប់​(​ក្រឡុក​គ្រាប់​ឡូតូ និង​បៀរ​) នៅ​ចំណុច​តូប​ជួល​លក់​ឥ​វ៉ាន់​ចាប់​ហ៊ួ​យ ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង​១៥ និង​៣០​នាទី​។

​ក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកលេង​ចំនួន ១១​នាក់ :
១.​ឈ្មោះ លាង ស្រី​លុច ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ មេផ្ទះ ទីលំនៅ​ភូមិ​អញ្ចាញ សង្កាត់ នគរធំ ក្រុង​/​ខេត្តសៀមរាប​។​
២.​ឈ្មោះ ទ្រុល គឹម​ហាប់ ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​/​ខេត្តសៀមរាប​។​
៣.​ឈ្មោះ ហ៊ីម សុ​គ័ន ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរបរ​បុគ្គលិក​ខា​រ៉ា​អូ​ខេ ទីលំនៅ​បន្ទប់​ជួល ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប​។​
៤.​ឈ្មោះ ឆៅ ស្រី​ទូច ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ​មេការ​ហាង​ក្លាស់​ស៉ិ​ក ទីលំនៅ​បន្ទប់​ជួល ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប​។​
៥.​ឈ្មោះ ឆេង ពន្លឺ ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ​បុគ្គលិក​ខា​រ៉ា​អូ​ខេ ទីលំនៅ​បន្ទប់​ជួល ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប​។​
៦.​ឈ្មោះ ហង្ស ដាលីន ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខរបរ​បុគ្គលិក​ហាង​ចំប៉ី​សៀមរាប ទីលំនៅ​បន្ទប់​ជួល ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប​។​
៧.​ឈ្មោះ ឈឿត ហួត ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មុខរបរ​បុគ្គលិក​ហាង​សែនសប្បាយ ទីលំនៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​/​ខេត្តសៀមរាប​។​
៨.​ឈ្មោះ ហ៊ី​ន ហា​ទីន ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មុខរបរ​នៅផ្ទះ ទីលំនៅ​បន្ទប់​ជួល ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប​។​
៩.​ឈ្មោះ អេង ណា​រ៉ា ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត ទីលំនៅ​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប​។​
១០.​ឈ្មោះ ទុយ វ​ណ្ណី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ជាងដែក ទីលំនៅ​បន្ទប់​ជួល ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប​។​
១១.​ឈ្មោះ សែន សុខ​សំបូរ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​លក់ដូរ ទីលំនៅ​បន្ទប់​ជួល ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប​។​

​វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បានរួម​មាន​: ១. គ្រាប់​ក្រឡុក​ឡូតូ ២. កា​តុង​លេង​ឡូតូ​ចំនួន ៣០​សន្លឹក​(​កា​តុង​) ៣. បៀរ​ចំនួន​៣​ហ៊ូ ៤. ម៉ូតូ​ចំនួន​៤​គ្រឿង ។​

​ក្រោយ​ការឃាត់ខ្លួន សមត្ថកិច្ច​បានធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា មុន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ ៕​

អត្ថបទដែលជាប់ទាក់ទង