ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យេីងត្រូវតែប្រុងប្រយ័ត្នជាមួយនឹង ជំងឺឆ្លងកូវីដ-១៩គ្រប់ពេលជានិច្ច

86

ភ្នំពេញ៖សម្តេចតេជោហ៊ុនសែនបានថ្លែងថា សូមបងប្អូនប្រជាពលរដ្ឋជាពិសេសយុវជននិងកូនក្មួយកម្មករកម្មការិនីត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចជាមួយនឹងជំងឺឆ្លងកូវីដ១៩ដ៏កាចសាហាវនេះបើ់ទោះបីកម្ពុជាយើងបានទទួលជំនួយវិជ្ជសាស្រ្តជាច្រើនពីប្រទេសចិនយ៉ាងណាក្តីហើយម៉្យាងវិញទៀត  បើទោះបីមកទល់ថ្ងៃទី២៦មេសានេះមិនមានអ្នកកើតរោគកូវីដ១៩ថ្មីទៀតហើយចំនួនអ្នកព្យាបាលបានជាសះស្បើយបានកេីនឡេីងដល់១១៧នាក់នៅសល់តែ៥នាក់ទៀតក្តីគឺបងប្អូនមិនត្រូវមើលស្រាលចំពោះជំងឺកូវីដ១៩នេះដាច់ខាត។ការមើលស្រាលនឹងមិនយកចិត្តទុកដាក់អំពីជំងឺនេះគឺអាចប្រឈមនឹងការឆ្លងរោគដ៏គ្រោះថ្នាក់ខ្លាំងបំផុត។

សម្តេចបានបញ្ជាក់ថា ថ្ងៃចុងសប្តាហ៍ទោះបីសម្រាកនៅផ្ទះឬធ្វើដំណើរទីជិតឆ្ងាយគឺត្រូវពាក់ម៉ាសហើយមានទឹកអាល់កុលនិងជឹលសម្រាប់ដុសលាងសម្អាតដៃកម្ចាត់មេរោគអោយបានស្អាតល្អគ្រប់ពេលដើម្បីចៀសវាងការចម្លងរោគកូរ៉ូណាពីម្នាក់ទៅម្នាក់ទៀត។

ទន្ទឹមនឹងនេះគ្រប់គ្នាត្រូវតែមានអនាម័យល្អក្នុងការរស់នៅហើយចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីបង្ការទប់ស្កាត់កុំអោយឆ្លងជំងឺកូវីដ១៩នៅក្នុងសហគមនិងក្នុងប្រទេសជាតិយើងទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង