ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ៤នាក់ដែលឆក់ខ្សែក ពីនារីម្នាក់បណ្តាលឲ្យដួលបោកក្បាលស្លាប់

86

ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានក្រសួងមហាផ្ទៃសហការជាមួយស្នងការនគរបាលរាជធានីភ្នំពេញ អធិការដ្ឋានខណ្ឌបឹងកេងកងនិងខណ្ឌមានជ័យបានបើកការស្រាវជ្រាវមុខសញ្ញាឆក់ដែលបណ្តាលមានស្ត្រីម្នាក់ដួលបោកក្បាលស្លាប់នៅលើស្ពានអាកាសស្ទឹងមានជ័យកន្លងទៅថ្មីៗនេះ
ក្រោយពេលសមត្ថកិច្ចបើកការស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាពដែលនៅជុំវិញក្បែរកន្លែងកើតហេតុនៅវេលាម៉ោង៦រសៀលថ្ងៃទី២៥ខែមេសាឆ្នាំ២០២០សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៤នាក់នៅចំនុចផ្លូវបេតុងភូមិទ្រាសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យរាជធានីភ្នំពេញ។

ជនសង្ស័យ​ដែល​កម្លាំង​ជំនាញ​ឃាត់ខ្លួន​បានរួម​មាន ៖
​ទី​១.​ឈ្មោះ ឡាយ ពេ​ជ្យ​បញ្ញា ភេទ​ប្រុស អាយុ ២០​ឆ្នាំ​, ទី​២ ឈ្មោះ ធា រ៉ា​បី ភេទ​ប្រុស អាយុ ២០​ឆ្នាំ​, ទី​៣​ឈ្មោះ សុខ ឡេង ភេទ​ប្រុស អាយុ ២០​ឆ្នាំ និង​ទី​៤​ឈ្មោះ ស៊ុន ធារ៉ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ចំណុច​ភូមិ​ទ្រា​២ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​ក្រោយពី​ធ្វើការ​សាកសួរ​បឋម ជនសង្ស័យ​ឈ្មោះ ឡាយ ពេ​ជ្យ​បញ្ញា​, ឈ្មោះ ធា រ៉ា​បី និង​ឈ្មោះ សុខ ឡេង បាន​សារភាពថា​ពួកខ្លួន និង​បក្សពួក​ឈ្មោះ ទ្រី​, ឈ្មោះ តូ និង​ឈ្មោះ រ័ត្ន (​ពៅ​) កាលពី​ថ្ងៃទី ២៣ ខែមីនា ឆ្នាំ​២០២០ នៅ​ទីតាំង​កើតហេតុ​ខាងលើ ពួកខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​វាយ​ជនរងគ្រោះ​ឈ្មោះ តាន់ ឡាយ​ហួត បណ្តាល​ឲ្យ​ស្លាប់​ពិតប្រាកដ​មែន ។ ដោយឡែក ឈ្មោះ ឡាយ ពេ​ជ្យ​បញ្ញា ក៏បាន​សារភាព​ទៀតថា ក្រៅពី​ករណី​ខាងលើ កាលពី​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០២០ ខ្លួន​, ឈ្មោះ រ័ត្ន (​ពៅ​), ឈ្មោះ ឌី​ន និង​ឈ្មោះ វីន ពិតជា​បានធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជនរងគ្រោះ​ឈ្មោះ ហុង សុខ​ចេង រួចមក​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ដេញតាម ទើប​ជ្រុល​ទៅបុក​រទេះ​អេតចាយ​បណ្តាល​ឲ្យ​ដួល​ស្លាប់​នៅ​ចំណុច​ស្ពាន​អាកាស​ស្ទឹងមានជ័យ ។​

​បច្ចុប្បន្ន​ការិយាល័យ កំពុងតែបន្ត​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​បក្ខពួក​ជនសង្ស័យ​ខាងលើ មក​ផ្តន្ទាទោស​ទៅតាម​នីតិវិធី​ច្បាប់ ៕​

អត្ថបទដែលជាប់ទាក់ទង