ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​លួច​

115

​ភ្នំពេញ​៖ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី ២២ – ២៣ ខែមេសា ឆ្នាំ​២០២០ កម្លាំង​ជំនាញ​របស់​ការិយាល័យ បានធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០៤​នាក់ ដែល​ពាក់​ព​ន្ធ័​ប្រព្រឹត្ត​បទល្មើស ចំនួន ០៣​ករណី បញ្ជូនមក​ការិយាល័យ​ចាត់ការ​តាម​នីតិវិធី មាន ៖

​ករណី​ទី​១ ៖ អំពើ​លួច (​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ខ្មៅ លេខ​តួ​-​លេខ​ម៉ាស៊ីន​៥៦៩៨១១៥ ពាក់​ស្លាក​លេខ​ភ្នំពេញ ១IE ០៥៧១ )​នៅ​ចំណុច​បន្ទប់​ជួល​គ្មាន​លេខ ផ្លូវ​លេខ​៤៤៦ ភូមិ​៥ ក្រុមទី​៣៤ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ១៧ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង ១៣:៤០​នាទី ជនរងគ្រោះ​ឈ្មោះ ប៉ែន វីរៈ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចុងភៅ ស្នាក់នៅ​បន្ទប់​ជួល​គ្មាន​លេខ ផ្លូវ​លេខ​៤៤៦ ភូមិ​៥ ក្រុមទី​៣៤ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​
​សម្ភារៈ​បាត់បង់​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ខ្មៅ លេខ​តួ​-​លេខ​ម៉ាស៊ីន​៥៦៩៨១១៥ ពាក់​ស្លាក​លេខ​ភ្នំពេញ ១IE ០៥៧១

​ករណី​ទី​២៖ អំពើ​លួច (​ម៉ូតូ​ម៉ាក SUZUKI NEX ពណ៌ ស ឆ្នាំ​ផលិត ២០១៤ លេខ​តួ ៣០៦៧១៥ លេខ​ម៉ាស៊ីន ៣០៦៦៦៣ ពាក់​ស្លាក​លេខ ភ្នំពេញ ១CQ ៦៣៩៨ ) នៅ​ចំណុច​មុខផ្ទះ​ជួល​លេខ​២J ផ្លូវ​លេខ​៤៥BT ភូមិ​ត្នោតជ្រុំ ក្រុមទី​៥ សង្កាត់​បឹងទំពុន​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ១៧ ខែ មីនា ឆ្នាំ​២០២០ វេលា​ម៉ោង ១៨ និង ០០ នាទី ជនរងគ្រោះ​
​ឈ្មោះ តុ​ន ជី​ង​លាន ភេទ​ស្រី អាយុ ២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅ​ផ្ទះជួល​លេខ​២J ផ្លូវ​លេខ​៤៥BT ភូមិ​ត្នោតជ្រុំ ក្រុមទី​៥ សង្កាត់​បឹងទំពុន​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​
​សម្ភារៈ​បាត់បង់​ម៉ូតូ​ម៉ាក SUZUKI NEX ពណ៌ ស ឆ្នាំ​ផលិត ២០១៤ លេខ​តួ ៣០៦៧១៥ លេខ​ម៉ាស៊ីន ៣០៦៦៦៣ ពាក់​ស្លាក​លេខ ភ្នំពេញ ១CQ ៦៣៩៨ ។​

​ករណី​ទី​៣ ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ចំណុច​បន្ទប់​ជួល​លេខ​៧D ផ្លូវ​បេតុង ភូមិ​ត្រពាំង​ឈូក សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង ១៨ និង ៣០​នាទី ។​

​ជនសង្ស័យ​
១-​ឈ្មោះ អឿន អុល ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាង​ជួសជុល​ម៉ូតូ ស្នាក់នៅ​ផ្ទះជួល​លេខ ៧D ផ្លូវ​BT សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ឃាត់ខ្លួន​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រហែល​១៨ និង​៣០ នាទី នៅ​ចំណុច​ផ្ទះជួល​លេខ​៧D ផ្លូវ​BT ភូមិ ត្រពាំង​ឈូក សង្កាត់​អូរ​បែកក្អម ខណ្ឌ សែន​សុខ រាជធានី​ភ្នំពេញ​
២-​ឈ្មោះ ធី ច័ន្ទ​វាសនា ហៅ ខ្មៅ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​២៤A ផ្លូវ​២៧៨ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​
​ឃាត់ខ្លួន​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង ១២:០០ នាទី នៅ​ចំណុច​ផ្លូវ​លេខ ២៧៨ សង្កាត់ បឹង​កេងកង​ទី​១ ខណ្ឌ បឹង​កេងកង រាជធានី​ភ្នំពេញ​
៣-​ឈ្មោះ ជុំ សំអាង ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាង​ជួសជុល​ម៉ាស៊ីន ស្នាក់នៅ​ផ្ទះជួល​លេខ​១៤៦​អឺ​៣ ផ្លូវ​លេខ​១០៧ សង្កាត់​អូរ​ឬ​ស្សី​ទី​៤ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​
​ឃាត់ខ្លួន​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង ១៨ និង ៣០​នាទី ចំណុច​មុខ​បន្ទប់​ជួល​លេខ​៧D ផ្លូវ​បេតុង ភូមិ​ត្រពាំង​ឈូក សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​
៤-​ឈ្មោះ តាន់ សុភ​ក្ត្រ័ ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​BT សង្កាត់ និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។ ឃាត់ខ្លួន​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង ១៨ និង ៣០​នាទី ចំណុច​មុខ​បន្ទប់​ជួល​លេខ​៧D ផ្លូវ​បេតុង ភូមិ​ត្រពាំង​ឈូក សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​វត្ថុតាង​ចាប់យក​ដប​ជ័រ​ជា​ឧបករណ៍​សំរាប់​ប្រើប្រាស់​គ្រឿងញៀន ចំនួន ០១ ដែកឆាប​ចំនួន ០២ ដើម ដែក​ចុង​ស្រួច​សំរាប់​ឆ្កឹះ​សោរ​ចំនួន ០១ សោរ​ទីប​លេខ ៨ សំរាប់​កាច់​សោ​រក​ម៉ូតូ​ចំនួន ០១
​ក្រាម​ស​ថ្លា មួយ​កូន​កញ្ចប់​ថង់​តូច​សង្ស័យ​ជា​គ្រឿងញៀន​ម៉ា​ទឹកកក ម៉ូតូ​ម៉ាក​ហុង​ដាវី​សិន ពណ៌ ខ្មៅ ក្រហម សេរី​ឆ្នាំ ២០១៨ លេខ​តួ ៥១៨៥៨១ លេខ​ម៉ាស៊ីន ០៧៩០១១៥ ពាក់​ស្លាក​លេខ​ភ្នំពេញ​១IB ៧៨៤៥ ។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ខាងលើ​ការិយាល័យ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី ។​

អត្ថបទដែលជាប់ទាក់ទង