ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គិត​ត្រឹម​ថ្ងៃ​ចន្ទ ទី​១៨ ខែឧសភា មនុស្ស​ស្លាប់​សរុប​ដោយសារ​វីរុស Covid-19 បាន​កើន​ឡើងដល់ ៣១៦.៥១៤​នាក់​ហើយ នៅ​ជុំវិញ​ពិភពលោក​

97

​បរទេស​៖ ចំនួន​មនុស្ស​ស្លាប់​សរុប​ដោយសារ​វីរុស Covid-19 បាន​កើន​ឡើងដល់ ៣១៦.៥១៤​នាក់​ហើយ នៅ​ជុំវិញ​ពិភពលោក គិត​ត្រឹម​ថ្ងៃ​ចន្ទ ទី​១៨ ខែឧសភា ឆ្នាំ​២០២០​នេះ ស្រប​ពេលដែល​អ្នកជំងឺ​វីរុស Covid-19 ប្រមាណ ១.៨៥៥.១៥០​នាក់ បានជា​សះស្បើយ ពី​វីរុស​ផ្លូវដង្ហើម​មួយ​នេះ ដែល​នេះ​បើតាម​ការចុះផ្សាយ​របស់ Worldometer ។​

​ចំណែក​ការឆ្លង​រាលដាល​នៃ​វីរុស Covid-19 នៅ​ជុំវិញ​ពិភពលោក ក៏​នៅតែ​បន្ត​កើនឡើង ឥតឈប់ឈរ​ជា​រៀងរាល់ថ្ងៃ​ផងដែរ ដែល​រហូតដល់​ថ្ងៃ​ចន្ទ​ដដែល​នេះ កំណើន​មនុស្ស​ឆ្លង​វីរុស​នេះ បាន​កើន​ឡើងដល់​ជិត ៥​លាន​នាក់​ហើយ គឺ​ចំនួន ៤.៧៩៩.០៨៨​នាក់​។​

​សូមបញ្ជាក់​ជូន​ថា សហរដ្ឋអាមេរិក គឺជា​ប្រទេស​ឈរ ក្នុង​លំដាប់ថ្នាក់​លេខ​១ នៅលើ​ពិភពលោក ដែលមាន​មនុស្ស​ឆ្លង និង​មនុស្ស​បាត់បង់​ជីវិត ដោយសារ​វីរុស Covid-19 ច្រើនជាងគេ គឺមាន​មនុស្ស​ឆ្លង​សរុប​រហូតដល់ ១.៥២៧.៤៨៦​នាក់ និង​មនុស្ស​ស្លាប់​សរុប​មាន​ចំនួន ៩០.៩៧៣​នាក់​៕

អត្ថបទដែលជាប់ទាក់ទង