ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត Ford Express ប៊ុនធៀីន រត់ឈ្នួលមណ្ឌុលគីរី កំពង់ចាម ត្រូវផ្ទុះសេខ្សែភ្លេីងឆេះអស់

136

ខេត្តកំពង់ចាមៈ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា រថយន្តFord Express ប៊ុនធៀីន រត់ឈ្នួលមណ្ឌុលគីរី កំពង់ចាម ត្រូវផ្ទុះសេខ្សែភ្លេីងឆេះអស់ ហើយក្រុមអន្តរាគមន៍អគ្គីភ័យខេត្តចុះបាញ់ពន្លត់ មិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះទេ។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបន្ថែមថា នៅព្រឹកថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៨និង២០នាទី ក្រោយពីទទួលព័ត៌មានថា មានករណីឆេះរថយន្តនៅចំណុចវាលវង់យន្តហោះភ្លាមនោះ លោកឧត្តមសេនីយ៍ស្នងការខេត្តបានចាត់លោកឧត្តមសេនីយ៍ត្រី មិន សុគន្ធវិបុល ស្នងការរងផែនបង្ការនិងពន្លត់អគ្គីភ័យខេត្ត បានដឹកនាំកំលាំងអធិការនគរបាលដ្ឋានស្រុកកំពង់សៀម និងរថយន្តអគ្គីភ័យខេត្តចុះពន្លត់រថយន្ត Ford Expressដែលរងការឆេះ ហើយមានស្លាកលេខ ភ្នំពេញ ២Q ៣០៧៧ ដែលជាកម្មសិទ្ធិរបស់ឈ្មោះ សួរ ថេង ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាមនិងបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន២គ្រឿង។ ជាលទ្ធផលកម្លាំងជំនាញបានពន្លត់រលត់ជាស្ថាពរនិងមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ។
នគរបាលបានប្រាប់ថា មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕

អត្ថបទដែលជាប់ទាក់ទង