ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរក្រុងសៀមរាប សហការចូលរួមពី អង្គការផែនដី និងមហាសាគរ ចុះសំអាតស្ទឹងសៀមរាប ដោយប្រើប្រាស់ទូកស៊ីហាំស្ទ័រ

59

សៀមរាប៖ លោកចេក ចន មន្រ្តីអង្គការផែន ដី និងមហាសាគរ (OEOO) ប្រចាំនៅខេត្ត សៀមរា ដោយបានចាប់ដៃគូ ជាមួយអង្គការសិក្សានិងកែច្នៃសំរាមនៅកម្ពុជា ដោយមានការគាំទ្រពី អាជ្ញាធរក្រុងសៀមរាប បានចុះធ្វើសកម្មភាពសំអាតនៃប្រភពទឹកតាមដងស្ទឹងសៀមរាបដោយប្រើប្រាស់ទូកស៊ីហាំស្ទ័រ (Seehamster) កាលពីរសៀលថ្ងៃទី ១៣ កក្កដា ឆ្នាំ២០២០។
បន្ទាប់ពីអង្គការ(OEOO)នេះ បានអនុវត្តន៍គម្រោងសំអាតប្រភពទឹកដំបូងនៅស្ទឹង សង្កែ នៃខេត្តបាត់ដំបងទទួលបានជោគជ័យ ដោយមើលឃើញនូវភាពជោគជ័យកន្លងមកនេះ និងមានការព្រួយបារម្មណ៍ខ្លាំង ពីការបំពុលទឹកផងនោះអង្គការ(OEOO)បានពង្រីកវិសាល ភាពគម្រោងរបស់ខ្លួន ដោយធ្វើការសហការជាមួយអាជ្ញាធរក្រុងសៀមរាប ដើម្បីធ្វើការ សំអាតស្ទឹងសៀមរាប សាកល្បងរយៈ៣ខែ ជាមួយនឹងទូក Seehamster ទី២ ដោយគិតចាប់ពី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០មក។
លោកបន្តថា ចំណែកសំរាមដែលប្រមូលបាន ត្រូវបានធ្វើការបែងចែកទៅតាមប្រភេទ សំរាមនីមួយៗដើម្បីយកទៅកែច្នៃ។ ក្នុងគោលបំណងកាត់បន្ថយបរិមាណសំណល់ ក្នុងប្រភព ទឹកស្ទឹង  ជួយសម្រួលដល់ការរស់នៅរបស់ជីវៈចម្រុះក្នុងទឹក លើកកម្ពស់ គុណភាពទឹក និងគុណភាពដី លើកកម្ពស់ការកែច្នៃសំណល់ដែលប្រមូលបាន។
លោកបានបន្តថា ទឹកស្ទឹងសៀមរាប នេះ គឺមាន សារៈសំខាន់ណាស់ទាំងសម្រាប់ ផ្គត់ផ្គង់ ដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងជាសោភណភាពរបស់ ក្រុង សៀមរាប ដូច្នេះការសម្អាតទឹកស្ទឹងសៀមរាប ឱ្យស្អាត គឺជាការងារចាំបាច់ដែលអង្គការ របស់លោកត្រូវចូលរួមជាមួយអាជ្ញាធរ។ សម្រាប់ការងារសម្អាតនៅលើផ្ទៃទឹកនៃដង ស្ទឹងសៀមរាបនេះគឺពេលព្រឹកធ្វើសកម្មភាពស្អាត សារាយ ចក និងពេលល្ងាចធ្វើ សកម្មភាព សម្អាតថង់ប្លាស្ទិក និងសំណល់ផ្សេងៗដែលអណ្តែតលើផ្ទៃទឹក។ លោករំពឹងថា ការអនុវត្ត គម្រោងសំអាតនៃប្រភពទឹកតាមដងស្ទឹងសៀមរាបនេះ និងទទួលបានជោគជ័យ ដូចនៅ ខេត្តបាត់ដំបងដែរ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង