ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈ​អភិបាល​ខ​ណ្ឧ​ចំការមន បាន​ដឹកនាំ​កំលាំងចម្រុះ ចុះ​ត្រួតពិនិត្យ ហាង​ខា​រា​អូ​ខេ ចេ​នៅ​សង្កាត់​ផ្សារ​ដើមថ្កូវ​

61

 

​ភ្នំពេញ​៖ នៅ​ថ្ងៃទី 13 កក្កដា 2020 វេលា​ម៉ោង 21 និង 20 នាទី កំលាំង​នគរបាល​ប៉ុស្តិ​រដ្ឋបាល​ផ្សារ​ដើមថ្កូវ បាន​ចុះ​សហការ ជាមួយ​កំលាំង​គណៈបញ្ជាការ​ឯកភាព​ខ​ណ្ខ​ចំការមន កំលាំង​នគរបាល​ខ​ណ្ឧ​ចំការមន កំលាំង​កង​រាជ​អាវុធខ​ណ្ឧ​ចំការមន និង​កំលាំង​សាលាសង្កាត់​ផ្សារ​ដើមថ្កូវ ដឹកនាំ​ដោយ​លោក ថេ​ង សុ​ថុល អភិបាល​នៃ​គណៈ​អភិបាល​ខ​ណ្ឧ​ចំការមន បាន​ដឹកនាំ​កំលាំងចម្រុះ ចុះ​ត្រួតពិនិត្យ ហាង​ខា​រា​អូ​ខេ ចេ ដែលមាន​ទីតាំង លេខ 30 ផ្លូវ 488 ក្រុមទី 24 ភូមិ 3 សង្កាត់​ផ្សារ​ដើមថ្កូវ ខ​ណ្ឧ​ចំការមន រាជធានី​ភ្នំពេញ ឃើញថាៈ ទីតាំង​ខាងលើ​កំពុងដំណើរការ​ខារ៉ាអូខេ
ដោយមាន​ភ្ញៀវ ចំនួន​65 នាក់​ប្រុស​
នារី​បំរើ ចំនួន 209 នាក់​
បុគ្គ​លឹក ចំនួន 90 នាក់​ស្រី​70 នាក់​
បន្ទាប់មក​ក្រុមការងារ បានសម្រេច និង​ណែនាំ​អោយ​ម្ចាស់​អាជីវកម្ម ផ្អាក​អាជីវកម្ម​ជា​បណ្ដោះអាសន្ន អោយ ក្លែង​កាយ​អាជីវកម្ម​ខារ៉ាអូខេ ជា​ភោជនីយដ្ឋាន​វិញ ដោយមាន​លិខិត​អនុញ្ញាតិ​ពីសា​លា​រាជធានី​ភ្នំពេញ ។​
នៅក្នុង​ការចុះ​ត្រួតពិនិត្យ និង​ណែនាំ បានបញ្ចប់​នៅវេលា​ម៉ោង 21 និង​40 នាទី​។​
ហើយ​បន្ទាប់មក​ក្រុមការងារ​ចម្រុះ បាន​ចុះទៅ​ត្រួតពិនិត្យ ហាង​ខារ៉ាអូខេ​ឡា​ស៏ ដែលមាន​ទីតាំង​លេខ 17 ផ្លូវ 488 ក្រុម 24 ភូមិ 3 សង្កាត់​ផ្សារ​ដើមថ្កូវ ឃើញថា​ទីតាំង​ខាងលើ​កំពុងដំណើរការ​ខារ៉ាអូខេ​
ដោយមាន​ភ្ញៀវ ចំនួន 64 នាក់​ប្រុស​
នារី​បំរើ ចំនួន 100 នាក់​
បុគ្គលិក​ចំនួន 35 នាក់ ស្រី​20 នាក់​
​បន្ទាប់មក​ក្រុមការងារ​បានសំរេច និង​ណែនាំ​ម្ចាស់​អាជីវកម្ម ផ្អាក​ជា​បណ្ដោះអាសន្ន អោយ​ក្លែង​កាយ​អាជីវកម្ម​ខារ៉ាអូខេ ជា​ភោជនីយដ្ឋាន​វិញ ដោយមាន​លិខិត​អនុញ្ញាតិ​ពីសា​លា​រាជធានី​ភ្នំពេញ ៕​

អត្ថបទដែលជាប់ទាក់ទង