ឃាត់ខ្លួនជនសង្ស័យ២នាក់ កត់និងចាក់កន្ទុយលេខ ឆ្នោតវៀតណាម
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាល ខណ្ឌច្បារអំពៅ សហការជាមួយនគរបាលប៉ុស្តិ៍ច្បារអំពៅ២ ចុះបង្ក្រាបជាក់ស្តែងទីតាំងបើកល្បែងស៊ីសងខុសច្បាប់ កត់កន្ទុយលេខ ឆ្នោតវៀតណាម បានឃាត់ខ្លួនជនសង្ស័យ២នាក់ នៅផ្ទះ ស្នាក់នៅភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ (អ្នកចាក់កន្ទុយលេខ)។
ជនសង្ស័យទាំង២នាក់រួមមាន ៖
១-ឈ្មោះលី ចាន់នី ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរ ភ្នាក់ងារកត់ឆ្នោត ស្នាក់នៅផ្ទះកើតហេតុ។
២-ឈ្មោះឈិន ជឿន ភេទប្រុស អាយុ៧២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ (អ្នកចាក់កន្ទុយលេខ)។
ដកហូតវត្ថុតាង រួមមាន ៖ ក្រដាសកត់កន្ទុយលេខ រួច ០៤សន្លឹក, ក្រដាសកាគែរ២១សន្លឹក, លុយខ្មែរចំនួន ៨៣ម៉ឺនរៀល, ទូរស័ព្ទដៃ០១គ្រឿង, ប៊ិចចំនួន១០ដើម, ត្រាវ៉ៃថ្ងៃខែ០១, ម៉ាស៊ីនគិតលេខ០១គ្រឿង, ក្រដាស សេរីផ្ទៀងឆ្នោតមួយចំនួន និងក្រដាស មិនទាន់កត់ឆ្នោតមួយចំនួន បញ្ជូនមក អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ។
ចំណែកអ្នកចាក់កន្ទុយលេខ ឈ្មោះ ឈិន ជឿន ត្រូវបានលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ អនុញ្ញាតឲ្យធ្វើកិច្ចសន្យា ធានាត្រលប់ទៅលំនៅដ្ឋានវិញជាបណ្តោះអាសន្ន៕