ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋរស់នៅតំបន់ខាងលិច ខាងកើតស្តុបណ័រប្រ៊ីត និងខាងត្បូងព្រលានយន្តហោះនឹងអស់កង្វល់ពីការលិចលង់ដោយជំនន់ទឹកភ្លៀងទៀតហើយ

117

ភ្នំពេញ៖ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា    ប្រជាពលរដ្ឋរស់នៅតំបន់ខាងលិច ខាងកើតស្តុបណ័រប្រ៊ីតនិងខាងត្បូងព្រលានយន្តហោះនឹងអស់កង្វល់ពីការលិចលង់ដោយជំនន់ទឹកភ្លៀងទៀតហើយ ចាប់ពីថ្ងៃស្អែកនេះតទៅដោយសារថា នៅពេលនេះអគ្គិសនីកម្ពុជាបានចុះដោះស្រាយរំកិលបង្គោលភ្លើងនៅផ្លូវប្រឡាយបារាំង ដើម្បីអោយការដ្ឋានបាន ភ្ជាប់លូមេបណ្តោះអាសន្នទៅលូប្រអប់ទំហំ .៥ម៉ែត្រ កំពស់ .៥ម៉ែត្រ

   មន្ត្រីដដែលបានបញ្ជាក់ថា ដើម្បីដោះស្រាយទឹកលិចខាងលិចស្តុបណ័រប្រ៊ីត នៅព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២០នេះអគ្គិសនីកម្ពុជាបានចុះដោះស្រាយរំកិលបង្គោលភ្លើងនៅផ្លូវប្រឡាយបារាំង ដើម្បីអោយការដ្ឋានភ្ជាប់លូមេបណ្តោះអាសន្នទៅលូប្រអប់ទំហំ .៥ម៉ែត្រ កំពស់ .៥ម៉ែត្រ ដោះស្រាយទឹកលិចនៅខាងលិចស្តុបណ័រប្រ៊ីត តំបន់ខាងកើត និងខាងត្បូងព្រលានយន្តហោះ។ ការភ្ជាប់លូបណ្តោះអាសន្ននេះ សង្ឃឹមថានឹងកាត់បន្ថយការលិចលង់ចាប់ពីថ្ងៃស្អែកតទៅ។

   មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងទៀតថា    ការដ្ឋានប្រឡាយបេតុងស្ទឹងមានជ័យ និងការដ្ឋានដាក់លូប្រអប់ទទឹង .៥ម៉ែត្រកំពស់ .៥ម៉ែត្រ ចាប់ទ្វារទឹកដើមស្លែងដល់ផ្លូវលូ សម្រេចបាន ៨០% ហើយបានដាក់អោយដំណើរការតាមកំណាត់ឃើញថា តំបន់ភូមិសាស្ត្រចាប់ពីផ្លូវណ័រប្រ៊ីតដល់ផ្លូវលេខ ២៧១ មិនរងការលិចលង់ធ្ងន់ធ្ងរដូចមុនទៀតទេ។ ឯតំបន់នៅចន្លោះផ្លូវណ័រប្រ៊ីតដល់ព្រលានយន្តហោះ នឹងធូរស្រាលខ្លះចាប់ពីថ្ងៃស្អែក និងធូរស្រាលស្ទើរទាំងស្រុងនៅប៉ុន្មានខែខាងមុខ បន្ទាប់ពីការដ្ឋានលូប្រអប់បញ្ចប់ ១០០%

 

អត្ថបទដែលជាប់ទាក់ទង