សយណាស់!លួចម៉ូតូ បានហើយជនសង្ស័យ ជិះយកទៅបញ្ជាំ នគរបាលក្របួចវាយខ្នោះ
ភ្នំពេញ : សយណាស់លួចម៉ូតូបានយកទៅលក់បញ្ជាំកម្លាំងនគរបាលបង្ក្រាបបានជនសង្ស័យម្នាក់លួចម៉ូតូនៅកណ្ដាលយប់បានសំរេចរត់គេចបាន៥ថ្ងៃជិះយកទៅបញ្ជាំនគរបាលស្រាវជ្រាវបង្ក្រាបបាននាំមកស្នាក់ការប៉ុស្តិ៍ដើម្បីសាកសួរនាំហេតុការនេះកើតឡើង កាលវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៤ ខែ កក្ដដា ឆ្នាំ ២០២០នៅចំណុចផ្លូវភូមិ ក្បាលទំនប់៣ សង្កាត់ បឹងទំពន់ទី២ ខណ្ឌ មានជ័យ ។
ជនរងគ្រោះឈ្មោះ ភាន រ៉ូបឺត ភេទ ប្រុស អាយុ ១៩ ឆ្នាំ ទីលំនៅផ្ទះលេខ៥០C ផ្លូវ ៥៣BT ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពន់ទី២ ខណ្ឌ មានជ័យម្ចាស់ម៉ូតូម៉ាកស្គុបពីពណ៍សពាក់ស្លាកលេខបាត់ដំបង១AC-៥១៥៧ ។
លោក ឃុន ឡេង នាយប៉ុស្តិ៍រដ្ឋបាលបឹងទំពន់ទី២បានឃាត់ជនសង្ស័យឈ្មោះ ភឹម ផាន់នី ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវ៣៦BT ភូមិ ក្បាលទំនប់៣ សង្កាត់ បឹងទំពន់ទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (មានផ្ទុកសារធាតុញៀនទេ)ដោយឃាត់ជនសង្ស័យពីបទលួចម៉ូតូ ។
លោក គឹម កល្យាណ អធិការរងខណ្ឌបានបញ្ជាក់ដែរថាកាលពីថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០២០ វេលាម៉ោង០៦៣០នាទីល្ងាច ជនរងគ្រោះឈ្មោះ ភាន រ៉ូបឺត ភេទ ប្រុស អាយុ ១៩ ឆ្នាំ បានយកម៉ូតូ០១គ្រឿងហុងដាស្គូបពី ពណ៍ស ឆ្នាំផលិត២០១៨ ពាក់ស្លាកលេខ បាត់ដំបង ១AC ៥១៥មកចតទុកនៅក្នុងផ្ទះលេខ ៥០C ផ្លូវ ៥៣BT ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពន់ទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (ចំណុចកើតហេតុ) ហើយបានចូលទៅផឹកស៊ីនៅក្នុងផ្ទះជាមួយមិត្តភក្កិ ដោយពុំបាទបិទទ្វាររបងផ្ទះ និង ចាក់សោរកម៉ូតូ រហូតដល់វេលាម៉ោង២៣ម៉៣០នាទី ថ្ងៃដដែល ជនរងគ្រោះឈ្មោះ ភាន រ៉ូបឺត បានចេញមកមើលម៉ូតូស្រាប់តែបាត់មិនឃើញ ។ លុះមកដល់ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២០ វេលាម៉ោង០៩ម៉៣០នាទី ទើបជនរងគ្រោះឈ្មោះ ភាន រ៉ូបឺត បានមកដាក់ពាក្យបណ្តឹង នៅស្នាក់ការនគរបាលប៉ុស្តិ៍បឹងទំពន់ទី២ឲ្យជួយស្រាវជ្រាវ ។ បន្ទាប់មកកម្លាំងនគរាបលប៉ុស្តិ៍បឹងទំពន់ទី២បានចុះមកពិនិត្យកន្លែងកើតហេតុធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២០ វេលាម៉ោង១៧ម៉៣០នាទី ទើបឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ភឹម ផាន់នី ភេទ ប្រុស អាយុ២៩ ឆ្នាំ នៅចំណុចផ្លូវភូមិ ក្បាលទំនប់៣ សង្កាត់ បឹងទំពន់ទី២ ខណ្ឌ មានជ័យ និង ចាប់យកវត្ថុតាង ៖ ម៉ូតូ០១គ្រឿងហុងដាស្គូបពី ពណ៍ស (ជារបស់ជនរងគ្រោះឈ្មោះ ភាន រ៉ូបឺត ដែលបាត់) ។ចំណែកម៉ូតូរងគ្រោះនគរបាលប៉ុស្តិ៍ប្រគល់អោយម្ចាស់ប្រើប្រាស់បណ្ដោះអាសន្នសិនបច្ចុប្បន្នជនសង្ស័យខាងលើនគរបាលប៉ុស្តិ៍បញ្ជូលទៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។