ម៉ូតូបុកម៉ូតូ ស្លាប់ម្នាក់, របួសធ្ងន់ម្នាក់
កណ្ដាល៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងនៅរសៀលថ្ងៃទី១៦ខែកក្ដដានេះថាយុវជនម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុនិងបុរសម្នាក់ទៀតរងរបួសជាទម្ងន់ដោយជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូខណៈពេលធ្វើដំណើរទិសដៅបញ្ច្រាសគ្នា។
លោកអធិការស្រុកបានអោយដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ១ស្ថិតនៅភូមិស្លាបតាអោនឃុំគគីរស្រុកកៀនស្វាយខេត្តកណ្ដាលកាលពីម៉ោងជិត៧យប់នាថ្ងៃទី១៥ខែកក្ដដាឆ្នាំ២០២០នេះ។
លោកអធិការប៉ូលិសកៀនស្វាយបានអោយដឹងថាដោយនៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោង កើតហេតុខាងលើ នោះមានម៉ូតូ ០១គ្រឿង ម៉ាកហុងដា MSX ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1T.4301 ដែល
បើកបរ ដោយឈ្មោះ ឆៃ ដាវិត ភេទប្រុសអាយុ ១៨ ឆ្នាំ (ខ្មែរ)មានទីលីនៅ ភូមិ ខ្សុំ ឃុំ បន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល (ស្លាប់)ដែលបើកមានទិសដៅពីភ្នំពេញទៅអ្នកលឿង។លុះដល់ពេលបើកមកដល់កន្លែងកើតហេតុខាងលើនោះបាន បុកជាមួយម៉ូតូ ០១គ្រឿងម៉ាកHONDA DREAM ព៌ណខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CO.2697ដែល
បើកបរ ដោយឈ្មោះ អ៊ួច សុភី ភេទប្រុស អាយុ ៥៨ ឆ្នាំ (ខ្មែរ) មានទីលំនៅ ភូមិ ស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល (របួសធ្ងន់)ដែលបើកក្នុងទិសដៅផ្ទុយគ្នា ហើយកំពុងឆ្លងកាត់ថ្នល់មកខាងឆ្វេងដៃ (ពីជើងទៅត្បូង)។ ជនរងគ្រោះរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីពេទ្យភ្នំពេញ ។ចំណែកជនរងគ្រោះស្លាប់ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
ចំពោះការខូចខាតម៉ូតូ ចំនួន ០២ គ្រឿង បានបញ្ជូន ម៉ូតូ ០២ គ្រឿង យកទៅរក្សាទុក នៅអធិការដ្នាននគរបាលស្រុកកៀនស្វាយ។
ប៉ូលិសជំនាញបានដាក់ការសន្និដ្ឋានថាដោយអ្នកបើកបរម៉ូតូម៉ាកHONDA DREAM 125 ធ្វេសប្រហែសមិនបានពិនិត្យគ្រប់ជ្រុងជ្រោយមុនពេលបើកឆ្លងកាត់ថ្នល់។
អ្នកបើកបរម៉ូតូម៉ាកHONDA MSX ធ្វេសប្រហែសមិនមើលស្ថានភាពផ្លូវខាងមុខមានឧបសគ្គ៕