អភិបាលខណ្ឌចំការមន ដឹកនាំមន្ត្រីមូលដ្ឋាន ចុះពិនិត្យប្រព័ន្ធលូ ក្នុងសង្កាត់ទន្លេបាសាក់ ក្រោយពីមានការស្ទះទឹកជះខ្លឹនស្អុយ
ភ្នំពេញ ៖ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋមកថា មានលូរស្ទះទឹកជះខ្លឹនស្អុយដល់ពួកគាត់ពិបាករស់នៅ និងធ្វេីដំណេីរ ស្ថិតនៅភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានដឹកនាំមន្ត្រីភូមិ សង្កាត់ ចុះទៅពិនិត្យជាក់ស្ដែងតែម្ដង ។
ក្នុងការចុះពិនិត្យរបស់អាជ្ញាធរខណ្ឌចំការមន ក៏មានការចូលរួមពីកម្លាំងជំនាញកាយប្រព័ន្ធលូរ ធ្វេីការគាស់គំរប ដេីម្បីធ្វេីការកាយនូវកាកសំណល់ផ្សែងៗដែលងាយធ្វេីឲ្យស្ទះទឹកជះខ្លឹនស្អុយចេញផងដែរ ។
ជាមួយគ្នានោះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានណែនាំឲ្យមន្ត្រី ភូមិ សង្កាត់ ត្រូវឧស្សាហ៍ចុះពិនិត្យមេីលភូមិសាស្ត្ររបស់ខ្លួន និងណែនាំឲ្យប្រជាពលរដ្ឋត្រូវចេះថែរក្សាអនាម័យ ទុកដាក់សំរាមឲ្យបានល្អ កុំឲ្យធ្លាក់ចូលក្នុងលូរដែលងាយនិងស្ទះទឹក បង្កជាខ្លឹនស្អុយ ប៉ះពាល់ដល់សុខភាពក្នុងការរស់នៅ ៕