រដ្ឋបាលខណ្ឌបឹងកេងកង បានប្រគល់អង្ករចំនួន០៧តោន (១តោនក្នុង១សង្កាត់) ជូនដល់សង្កាត់ទាំង០៧ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះក្នុងមូលដ្ឋាន
ភ្នំពេញ៖កាលពីរសៀលថ្ងៃទី១៦ខែកក្ដដា ឆ្នាំ២០២០នេះ
រដ្ឋបាលខណ្ឌបឹងកេងកង បានរៀបចំពិធី« ប្រគល់-ទទួលអង្ករចំនួន០៧តោន ជូនដល់សង្កាត់ទាំង០៧ » ។
ពិធីធ្វើឡើងក្រោមអធិបតីភាពលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង បានឧបត្ថម្ភអង្ករចំនួន ០៧តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជូនដល់សង្កាត់ទាំង០៧ ដែលក្នុង០១សង្កាត់ ទទួលបានអង្ករចំនួន ០១តោន ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានលទ្ធភាពខ្វះខាត និងងាយរងគ្រោះ នៅក្នុងស្ថានភាពជំងឺកូវីដ-១៩ ដែលមានការចូលរួមពីលោក-លោកស្រីសមាជិកក្រុមប្រឹក្សាខណ្ឌ លោក-លោកស្រីអភិបាលរង លោក-លោកស្រីចៅសង្កាត់ទាំង៧ និងមន្ត្រីដែលពាក់ព័ន្ធ៕