មន្ត្រីបច្ចេកទេសកីឡាអត្តពលកម្ម៣រូប ចូលរួមវគ្គបណ្តុះបណ្តាអាជ្ញាកណ្តល និងចៅក្រមកម្រិតអន្តរជាតិ
ភ្នំពេញ៖សហព័ន្ធកីឡាខែ្មរអត្តពលកម្មស្ម័គ្រចិត្តត្រៀមបញ្ជូនមន្ត្រីបច្ចេកទេសកីឡាអត្តពលកម្ម៣រូបចូលរួមវគ្គបណ្តុះបណ្តាអាជ្ញាកណ្តល និងចៅក្រមកម្រិតអន្តរជាតិតាមប្រព័ន្ធអនឡាញដែលមានរយៈពេល២ថ្ងៃគឹចាប់ផ្តើមពីថ្ងៃទី២១ដល់២២ ខែកក្កដា ឆ្នាំ២០២០នៅរដូវកាលមេរោគ COVID-19។
លោក ហ៊ុន បូរី អគ្គលេខាធិការសហព័ន្ធកីឡាខែ្មរអត្តពលកម្មស្ម័គ្រចិត្តបានប្រាប់ឲ្យដឹងថា សហព័ន្ធបានអនុញ្ញាតឲ្យមន្ត្រីបច្ចេកទេសកីឡាអត្តពលកម្ម៣រូបវគ្គអាជ្ញាកណ្តល និងចៅក្រមកម្រិតអន្តរជាតិ “World Athletics Technical Officiating Webinar ” ដើម្បីពង្រឹងសមត្ថភាពអាជ្ញាកណ្តល និងចៅក្រមរបស់សហព័ន្ធឲ្យក្លាយអាជ្ញាកណ្តល និងចៅក្រមអន្តរជាតិតាមការាចង្អុលបង្ហាញលោកប្រធានសហព័ន្ធ។
លោកបានបន្តថា មន្ត្រីបច្ចេកទេសកីឡាអត្តពលកម្ម៣រូបវគ្គអាជ្ញាកណ្តល និងចៅក្រមកម្រិតអន្តរជាតិរួមមានលោក បូ ពុធរាត្រី កញ្ញា សុទ្ធ ស្រីលក្ខណ៍ និងកញ្ញា គ្រី រស្មី ដោយសារទាំង៣រូបនេះមានលទ្ធផលល្អក្នុងការចូលរួមវគ្គអាជ្ញាកណ្តល និងចៅក្រមកម្រិតអន្តរជាតិនៅកម្ពុជាដែលរៀបចំឡើងដោយសហព័ន្ធសហការជាមួយក្រសួងអប់រំ៕