ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានមន្ទីរពេទ្យកុមារជាតិ​ សម្រេចចិត្តព្យាបាល និងការស្នាក់នៅរបស់កុមារី ម៉ូ វីលីយ៉ា រហូតដល់ជាសះស្បេីយ ដោយមិនគិតប្រាក់

81

ភ្នំពេញ៖ ម៉ូ វីលីយ៉ា ជាក្មេងស្រីឆ្លាត ពូកែ និងរឹងមាំ បន្ទាប់ពីការសង្រ្គោះបន្ទាន់ ក្មួយស្រីបាន មានកម្លាំ ង អាចនិយាយ ឆ្លើយឆ្លង និងមានស្មារតីចងចាំបានប្រសើរ ឪពុកម្តាយ និងក្រុមគ្រួសារ វីលីយ៉ា ពិតជាសោកស្តាយនូវរឿងដែលបានកើតឡើង វាជាសារមួយ ដ៏ឈឺចាប់បំផុត អរគុណនូវការយកចិត្តទុកដាក់បារម្មណ៍ ការស្រឡាញ់អាណិត ពីសប្បុរសជន ថ្នាក់ដឹកនាំ និងលោកគ្រូពេទ្យ ដែលបានផ្តល់ភាពកក់ក្តៅ និងលើកទឹកចិត្តដល់ក្មួយស្រី។

នៅយប់ថ្ងៃទី១៦​ ខែកក្កដា​ ឆ្នាំ​២០២០​ លោកហែម​ ដារិទ្ធិ​ អភិបាល​ខណ្ឌ​ លោក​ អុិត​ ជំនិត​ អភិបាលរង លោកម៉ន​ វុទ្ធី​ អធិការខណ្ឌ​ អធិការរង​ បានអញ្ចេីញសួរសុខទុក្ខក្រុមគ្រួសារក្មេងស្រីរងគ្រោះ​ឈ្មោះ​ លាស់​ ម៉ូវីលីយ៉ា ដែលមានអាយុ០៥ឆ្នាំ​ បានរងរបួសធ្ងន់លេីផ្ទៃមុខដោយសារស្រ្តីជនបង្កឈ្មោះលីវ​ ប៊ុនធឿន​ អាយុ៤៣ឆ្នាំ​ នៅផ្ទះជាប់គ្នាយកកាំបិទវះមុខ​ កាលពីវេលាម៉ោង០២និង២០នាទីរសៀលនៅភូមិតិក្ខប្បញ្ញោ​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​ ក្នុងការសួរសុខទុក្ខនោះលោកអភិបាលបានឧបត្ថម្ភថវិកាចំនួន២លានរៀល លោកអធិការចំនួន៨០ម៉ឺនរៀលព្រមទាំងលោកញឹប​ អង្គាបុស្ស​ ប្រធានមន្ទីរពេទ្យកុមារជាតិ​ បានសម្រេចចិត្តព្យាបាល និងការស្នាក់នៅរហូតដល់ជាសះស្បេីយ​ ដោយមិនគិតប្រាក់៕

អត្ថបទដែលជាប់ទាក់ទង