បញ្ឈប់ការប្រើប្រាស់រថយន្ត ដែលបំពាក់ផ្លាកលេខវត្តមិនត្រឹមត្រូវ
ភ្នំពេញ៖ នៅថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២០នេះ ឯកឧត្តមឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានចេញសេចក្ដីប្រគេន-ជូនដំណឹង ដល់ព្រះមេគណលោកប្រធានមន្ទីរធម្មការនិងសាសនា គ្រប់រាជធានី ខេត្ត ស្តីពីការប្រើប្រាស់ផ្លាកលេខរថយន្តច្នៃប្រឌិត ឬតុបតែងបន្ថែម។
បើតាមឯកឧត្តមរដ្ឋមន្ត្រី កន្លងមកមានករណីប្រើប្រាស់ផ្លាកលេខដោយដាក់ឈ្មោះវត្តនៅលើរថយន្ត ដែលផ្ទុយពីស្មារតី នៃអនុក្រឹត្យលេខ ៧៣ អនក្រ.បក ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ <ស្ដីពីការចុះបញ្ជីផ្ដល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ស្លាកលេខសម្គាល់យានជំនិះ> ត្រង់មាត្រា១៩ ដែលហាមប្រើប្រាស់ផ្លាកលេខដែលច្នៃប្រឌិត ឬតុបតែងផ្ទុយពីផ្លាកលេខចេញដោយក្រសួងសាធារណការនិងដឹកជញ្ជូន៕