ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាកបាទក្រហម​ខណ្ឌមានជ័យ បន្ត​ចុះសួរសុខទុក្ខ និង​បានផ្តល់​អំណោយ​មនុស្ស​ធ​ម៍​ជូន​ប្រជាពលរដ្ឋ កំពុង​ជួប​ជីវភាព​ខ្វះខាត ២០​គ្រួសារ សង្កាត់​បឹងទំពន់​ទី​១

103

 

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ ២០២០ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង ខណ្ឌមានជ័យ និង​ជា​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បាន​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ផ្តល់ជូន​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត ទីទាល់ក្រ ចាស់ជរា​គ្មាន​ទីពឹង ចំនួន ២០​គ្រួសារ មកពី ៦​ភូមិ ស្ថិតក្នុង​សង្កាត់​បឹងទំពន់​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​
​នៅក្នុង​ឱកាស​នោះដែរ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង ខណ្ឌមានជ័យ និង​ជា​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាក សួរសុខទុក្ខ​ពីស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល សម្តេច តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ជានិច្ច ពោលគឺ ទីណា​មានការ​លំបាក​ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​។ មិនតែប៉ុណ្ណោះ លោក ឌី រ័ត្ន​ខេ​ម​រុណ ប្រធាន​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បាន​បន្ថែមទៀតថា សូម​បងប្អូន​មេត្តា​ប្រកាន់ខ្ជាប់​នូវ​សារ​គន្លឹះ​សុខភាព ហូប​ស្អាត អនាម័យ​ស្អាត និង​រស់នៅ​ស្អាត ដើម្បី​បង្ការ​ជំងឺឆ្លង​នានា ជាពិសេស វីរុស​ថ្មី កូ​វីដ​-១៩ ដែល​រាជរដ្ឋាភិបាល និង​ពិភពលោក​កំពុងតែ​មានការ​ព្រួយបារម្ភ​ជាខ្លាំង​លើ​បញ្ហា​នេះ ថែមទាំង​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជា កម្មករ​-​កម្ម​ការ​នី ទាំងអស់​មេត្តា​ទៅពិនិត្យ​សុខភាព​ជាមួយ​ក្រុមគ្រូពេទ្យ​ជំនាញ ឬ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​លោកអ្នក​។ យ៉ាងណាមិញ សូម​បងប្អូន​ដែល​ទើប​ត្រឡប់​មកពី​ក្រៅប្រទេស ត្រូវ​នៅ​ដាច់ដោយឡែក​ពី​គេ​រយៈពេល ១៤ ថ្ងៃ កុំឱ្យ​ជួបជុំ​ហូបចុក​គ្រឿង​ស្រវឹង​ក្នុង​ពិធី​ផ្សេងៗ បើ​នៅក្នុង​មន្ទិលសង្ស័យ​បងប្អូន​អាច​ទំនាក់​ទៅ​លេខ ១១៥ ដោយ​ឥតគិតថ្លៃ និង ត្រូវអនុវត្ត​នូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​សារ​អប់រំ​នានា​របស់​ក្រសួងសុខាភិបាល ដើម្បី​ចូលរួម​កាត់បន្ថយ និង បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ (Covid-19) កំពុងតែ​កើតមានទ្បើង​នៅក្នុង​ប្រទេស​យើង​។​
​យ៉ាងណាមិញ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ បានបញ្ជាក់​ប្រាប់​ប្រជាពលរដ្ឋ​ថា ចំនួន​អ្នក​ឆ្លង COVID-19 លើ​លោក​កើន​ដល់​ជិត ១៤​លាន​នាក់ ស្លាប់​ជាង ៥៩​ម៉ឺន​នាក់ និង​ជាសះស្បើយ​ជាង ៨​លាន​នាក់ ហើយ​កម្ពុជា​សព្វថ្ងៃ ចំនួន​អ្នក​ឆ្លង ១៧១​នាក់ ជាសះស្បើយ ចំនួន ១៣៣ នាក់ បើ​គិត​ត្រឹម​ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០២០ នេះដែរ​ជាការ​ប្រកាស​របស់​ក្រសួងសុខាភិបាល ។​
​ជា​ចុងបញ្ចប់ លោក ឌី រ័ត្ន​ខេ​ម​រុណ ប្រធាន​គណៈកម្មាធិការ​អនុសាខា ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន ប្រជាពលរដ្ឋ ទាំងអស់ សូម​អនុវត្ត​វិធី​កាត់បន្ថយ​ហានិភ័យ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩ (Covid-19) ដូ​ខាងក្រោម ៖
១. លាងដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹកស្អាត ឬ​ទឹក​អាល់កុល​លាងដៃ ឬ​អាល់កុល ជែ​ល ។​
២. ខ្ទប់មាត់ និង​ច្រមុះ នៅពេល​ក្អក ឬ​កណ្តាស់ ដោយ​ប្រើ​កែងដៃ ឬ​ក្រដាសអនាម័យ រួច​បោះចោល​ក្នុង​ធុងសំរាម​ឲ្យ​បាន​ត្រឹមត្រូវ ។​
៣. ជៀសវាង​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នក​ដែលមាន​គ្រុនក្ដៅ ក្អក ឬ​ផ្ដាសាយ ។​
៤. ជៀសវាង​ប៉ះពាល់​ភ្នែក ច្រមុះ ឬ​មាត់ ។​
៥. បរិភោគ​អាហារ​ដែល​ចម្អិន​បាន​ឆ្អិន​ល្អ ។​
៦. ស្វាគមន៍​ដោយ​សំពះ ជំនួស​ការ​ចាប់ដៃ ។​
​អំណោយ​ដែល​ទទួលបាន​ពី​អនុសាខា​ខណ្ឌមានជ័យ ក្នុង​មួយ​គ្រួសារៗ រួមមាន ៖
– អង្ករ ១​បាវ ៣០​គីឡូ​, មី ១​កេស​, ទឹកត្រី ១​យួរ​, ទឹក​ស៉ី​អ៉ី​វ ១​យួរ​, ទឹក​សុទ្ធ ១​កេស​, ត្រី ខ ១ យួរ , រួមទាំង​ថវិកា​ចំនួន ២០,០០០ រៀល ក្នុង​មួយ​គ្រួសារ ផងដែរ​៕​

 

អត្ថបទដែលជាប់ទាក់ទង