ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទះឃើញបុរសម្នាក់ចងក សម្លាប់ខ្លួននៅ ដើមជ្រៃក្រោយវត្តទួលសំពៅ

153

 

កៀនស្វាយ,កណ្ដាល៖ក្រុមសមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយបានរាយការណ៍អោយដឹងថាដោយស្តីពីៈ ករណីអត្តឃាត(ចងក)សម្លាប់ខ្លួនកាលពីរសៀលថ្ងៃទី១៨ខែកក្ដដាឆ្នាំ២០២០នេះនៅលើដើមជ្រៃខាងក្រោយវត្តទួលសំពៅរាជក្នុងភូមិស្តៅកន្លែង៥ ឃំុដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះគីម សំខាន់ ភេទប្រុស អាយុ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកមន្ត្រីឥណទានសហគ្រិនភាពមានទីលំនៅបច្ចុប្បន្នភូមិស្វាយប៉ាកសង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវរាជធានីភ្នំពេញ
ស្នាក់នៅកន្លែងធ្វើការ(សហគ្រិនភាព)ក្នុងភូមិគគីរឃំុគគីរស្រុកកៀនស្វាយខេត្តកណ្តាល (ស្លាប់) ។
វត្ថុតាងចាប់យកមាន៖ខ្សែស្បងលោក ចំនួន០១ ពណ៌ស្លាទំុប្រវែង១;៥៨ម៉ែត្រ
-ទូរស័ព្ទដៃ០១គ្រឿង ម៉ាកOPPOពណ៍ស,ម៉ូតូ០១គ្រឿងម៉ាកHONDA.Dream.C125 ពណ៍ខ្មៅ ស៊េរី២០១៤ ពាក់ផ្លាកលេខភ្នំពេញ1AO.6039,កាបូបស្ពៀយចំនួន០១ពណ៍ខ្មៅ,ស្បែកជើងប៊ូ ០១គូរពណ៍ខ្មៅ ។
សមត្ថកិច្ចបន្តទៀតថាតាមការបំភ្លឺរបស់ឈ្មោះជៀវ ហាក់ ភេទប្រុសអាយុ៣៥ឆ្នាំជនជាតិខ្មែរមុខរបរបុគ្គលិកសហគ្រិនភាព(តួនាទីប្រធានផ្នែកឥណទាន) បានឲ្យដឹងថា÷ជនរងគ្រោះជាមន្ត្រីឥណទានសហគ្រិនភាពដែលទើបតែចូលធ្វើការបានរយះ០១ខែតែប៉ុណ្ណោះ ហើយស្នាក់នៅកន្លែងធ្វើការតែម្តង នៅមុនពេលកើតហេតុថ្ងៃទី១៧ខែកក្ដដាបន្ទាប់ពីជនរងគ្រោះចេញទៅបំពេញការងារគឺបាត់មិនឃើញត្រឡប់មកកន្លែងធ្វើការនឹងស្នាក់នៅវិញឡើយ ខ្លួននឹងបុគ្គលិកផ្សេងទៀតបានតាមរកនឹងព្យាយាមទំនាក់ទំនងតែរកមិនឃើញនឹងទាក់ទងមិនបាន រហូតដល់រសៀលថ្ងៃទី១៨ខែកក្ដដានេះទើបបានដឹងពត៍មានថា ជនរងគ្រោះបានចងកស្លាប់នៅភូមិស្តៅកន្លែង៥។
ឈ្មោះជៀវ ហាក់ បានបន្តទៀតថាកន្លងមកជនរងគ្រោះតែងតែនិយាយប្រាប់ខ្លួនថា÷ពិបាកចិត្តរឿងគ្រួសារឪពុកម្តាយ មិនសូវគិតគូស្រលាញ់កូនមិនស្មើគ្នា។
តាមការបំភ្លឺពីឈ្មោះអ៊ុល វឿន ភេទស្រីអាយុ៥៣ឆ្នាំជាប្រជាពលរដ្ឋរស់នៅក្នុងភូមិស្តៅកន្លែង៥ឃំុដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល បានអោយដឹងថា÷កន្លងមកខ្លួនតែងតែឃើញជនរងគ្រោះជិះម៉ូតូមកអង្គុយលេងត្រង់ចំណុចកើតហេតុស្ទើររាល់ថ្ងៃ
នៅព្រឹក ថ្ងៃទី១៨ខែកក្ដដានេះខ្លួនបានយកគោទៅចងអោយសុីស្មៅហើយបានឃើញជនរងគ្រោះកំពង់អង្គុយលេងលើបង់ក្បែរកន្លែងកើតហេតុដូចសព្វដង ក្រោយពីចងគោរួចក៏បានត្រឡប់ទៅផ្ទះវិញ ។លុះដល់រសៀលថ្ងៃខែឆ្នាំដ៏ដែលខ្លួនបានទៅផ្លាស់គោស្រាប់តែប្រទះឃើញជនរងគ្រោះចងកស្លាប់នៅលើដើមជ្រៃខាងក្រោយវត្ត ឃើញដូចនោះក៏បានស្រែកហៅអ្នកភូមិផងមកមើលហើយរាយការជូនសមត្តកិច្ច។
ក្រោយពីទទួលបានពត៍មានភ្លាមកំលាំងប៉ុស្តិ៍សហការណ៍ជាមួយកំលាំងជំនាញ អាជ្ញាធរមូលដ្ឋាន គ្រូពេទ្យឃំុ មេភូមិ បានចុះដល់ចំណុចកើតហេតុពិនិត្យជាក់ស្តែង។
ការសន្និដ្ឋាន៖
តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងគ្រូពេទ្យជនរងគ្រោះពិតជាស្លាប់ដោយសារ ការធ្វើ អត្តឃាត(ចងកបណ្តាលអោយស្លាប់)
ហើយក្រុមគ្រួសារក៏បានទទួលស្គាល់ដែរ។សាកសព បានប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

អត្ថបទដែលជាប់ទាក់ទង