ផ្ទុះធុងហ្គាសឆាបឆេះផ្ទះ បណ្តាលឲ្យអ្នកស្លាប់ មានចំនួន ៤ នាក់ និងរបួស ៥នាក់ នៅសង្កាត់ផ្សារថ្មី៣
ភ្នំពេញ ៖មនុស្ស ចំនួន ៤នាក់ បានស្លាប់ក្នុងភ្នក់ភ្លើង ក្នុងហេតុការណ៍គ្រោះអគ្គិភ័យមួយកើតឡើង ផ្តើមចេញពីផ្ទុះធុងហ្គាស ភ្លើងឆាបឆេះរាលយ៉ាងសន្ធោរសន្ធៅ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤និង៥០នាទីរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។
ក្នុងប្រតិបត្តិការខាងលើ ឃើញថាមានរថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿង រថយន្តរបស់អង្គភាព៧១១ កងពលតូចលេខ៧០ រថយន្តស្នងការក្រុងភ្នំពេញ និងអង្គភាពផ្សេងៗទៀត ចូលរួមសហការបាញ់ទឹកពន្លត់ភ្លើង ។
ខណ:ពេលនេះដែរ ជនរងគ្រោះ បានស្លាប់ ចំនួន ៤ នាក់ និងរបួស ២នាក់ ។ ក្រុមពន្លត់អគ្គីភ័យ៧១១ កងពលតូចលេខ៧០ ចំនួន១៤នាក់ ក្នុងនោះមាននារី៦នាក់ ជាមួយនឹងរថយន្តពន្លត់អគ្គីយភ័យចំនួន៣គ្រឿង ដែលបានសហការជាមួយកម្លាំងពន្លត់អគ្គីភ័យរបស់ស្នងការរាជធានីភ្នំពេញ បានរលត់១០០% ។
ឈ្មោះម្ចាស់ទីតាំង ឈ្មោះប្រាក់ ឡាំហុង ភេទប្រុស អាយុ74ឆ្នាំ មានមុខរបរ បញ្ចូលហ្គាស មូលហេតុ ផ្សារអេឡិចត្រិចធុងហ្គាសធ្វើផ្ទុះធុងហ្គាសបង្កជាអគ្គិភ័យ ។ បើគិតត្រឹមម៉ោង១៨និង៣០នាទី ក្រុមការងារបានរកឃើញសាកសពចំនួន៤នាក់ ក្នុងនោះប្រុសចំនួន៣នាក់ ស្រី០១នាក់ និងរងរបួសស្រាលធ្ងន់ចំនួន៥នាក់ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ជនរងគ្រោះស្លាប់ ៤នាក់: 1-ឈ្មោះ ឡាំ សេងហាវ ភេទប្រុស អាយុ26ឆ្នាំ មុខរបរនិស្សិត ។
2-ឈ្មោះ ឡាំ គីមឡាង ភេទស្រី អាយុ8ឆ្នាំ មុខរបរសិស្ស។ 3-ឈ្មោះ ម៉ៅ ស៊ីណាត ភេទប្រុស អាយុ21ឆ្នាំ មុខរបរកម្មករបញ្ចូលហ្គាស ។ 4-ឈ្មោះ មុន មករា ភេទប្រុស អាយុ19ឆ្នាំ មុខរបរកម្មករបញ្ចូលហ្គាស ។ ចំណែករបួសមនុស្សចំនួន 5នាក់ មានរាយឈ្មោះដូចខាងក្រោម: 1-ឈ្មោះ លី សឿង ភេទស្រី អាយុ49 មុខរបរបញ្ចូហ្គាស (របួសធ្ងន់) ។ 2-ឈ្មោះ ឡាំង សេងតាយ ភេទប្រុស អាយុ19ឆ្នាំ មុខរបរសិស្ស (របួសធ្ងន់)។ 3-ឈ្មោះ ប្រាក់ ឡាំងហុង ភេទប្រុស អាយុ74 មុខរបរ បញ្ចូលហ្គាស (របួសស្រាល) ។ 4-ឈ្មោះ ឡាំ គីមជូ ភេទស្រី អាយុ13ឆ្នាំ មុខរបរសិស្ស (របួសស្រាល)។ 5-ឈ្មោះ ប្រាក់ សេងគា ភេទប្រុស អាយុ32ឆ្នាំ មុខរបរបញ្ចូលហ្គាស (របួសស្រាល) ។
ប្រតិបត្តិការនេះបានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ ចំនួន20 គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 60ឡាន ស្មើនឹង120ម៉ែត្រគូប ។
រថយន្តជំនួយអន្តរាគមន៍ពន្លត់ពីអង្គភាពផ្សេងមានដូចជា រថយន្តក្រសួងមហាផៃ្ទចំនួន04 គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន10ឡាន ស្មើនឹង 60ម៉ែត្រគូប ។ រថយន្តកងរាជអាវុធហត្ថ ចំនួន03 គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 05ឡាន សើ្មនឹង 30 ម៉ែត្រគូប ។ រថយន្តកងពលតូចលេខ70 ចំនួន03 គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 03ឡាន សើ្មនឹង10 ម៉ែត្រគូប ។ រថយន្តក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វាចំនួន 06គ្រឿងបានប្រើប្រាស់ទឹកអស់ចំនួន 15ឡាន សើ្មនឹង 150ម៉ែត្រគូប ។
រថយន្តក្រុមហ៊ុនOCICទីក្រុងកោះពេជ្រចំនួន 03គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន 08ឡានសើ្មនឹង 80ម៉ែត្រគូប ។
រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន 01គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 05ឡាន ស្មើនឹង35 ម៉ែត្រគូប ។រថយន្តផ្សារទំនើបអូរឡាំព្យាចំនួន 02គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 06ឡាន សើ្មនឹង64 ម៉ែត្រគូប ៕