ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

របួសធ្ងន់ស្រាល៣នាក់ក្នុងករណីគ្រោះថ្នាក់ចរាចររវាងម៉ូតូនិងម៉ូតូ

177

 


កណ្តាល៖ នគរបាលស្រុកកោះធំ បានឲ្យដឹងថា នៅថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ២០១៨ ម៉ោង ១៩ លើផ្លូវជាតិលេខ ២១ ស្ថិតនៅក្នុងភូមិក្បាល កោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មានកើតករណី គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមួយ រវាង ម៉ូតូនិងម៉ូតូ ដែលមានទិសដៅបញ្ច្រាសគ្នា បង្កធ្វើឲ្យរងរបួស៣ នាក់ ប្រុស ធ្ងន់ ២ នាក់ស្រាល១នាក់ ខូចម៉ូតូ ធ្ងន់២ គ្រឿង ។

នគរបាល បន្តថា ជនរងគ្រោះទី ១ ឈ្មោះសុខ ខឿន ភេទប្រុស អាយុ២០ ឆ្នាំ មានទីលំនៅភូមិ ៤ សង្កាត់បឹងកេងកង ២ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកបរម៉ូតូម៉ាក Next ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FM-2690 ម៉ូតូមានកញ្ចក់ អ្នកបើកមាននមួកបើកបរមានទិសដៅពីជើង ទៅត្បូង ( តាខ្មៅ-ជ្រៃធំ ) រងរបួសធ្ងន់ បានបើកបុកជាមួយ ម៉ូតូម៉ាកហុងដាសេ ៩០ ពណ៌ខៀវចាស់ ពាក់ស្លាកលេខ ភ្នំពេញ1BN-8239 បើកបរដោយឈ្មោះ ជុង ពូ ភេទប្រុស អាយុ៤១ ឆ្នាំមុខរបកសិករ មានទីលំនៅ ភូមិ ឃុំ កើតហេតុ (ម៉ូតូមាន កញ្ចក់ អ្នកបើកមានមួករងរបួសធ្ងន់ និងមានឌុបកូន១នាក់ ឈ្មោះ ពូ គុជ ភេទប្រុសអាយុ ៩ឆ្នាំ រងរបួសស្រាល
មិនពាក់មួក បើកបរមានទិសដៅ ពីត្បូង ទៅ ជើង ( ជ្រៃធំ-តាខ្មៅ )បញ្ច្រាសទិសគ្នា ។ សភាពរឿងហេតុ:ករណីនេះ បង្កឡើងដោយអ្នកបើកបរម៉ូតូម៉ាកNext បើកបរមិនប្រកាន់ស្ដាំ បានទៅបុកម៉ូតូម៉ាកហុងដាសេ ៩០ ចំពីមុខពេញទំហឹង ករណីនេះ កម្លាំងជំនាញនិង កំលាំងប៉ុស្តិ៍ បានចុះទៅ ដល់កន្លែង កើតហេតុ ធ្វើការវាស់វែង រួចដឹកមធ្យោបាយដែលពាក់ព័ន្ធ មករក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋានដើម្បីរង់ចាំការដោះស្រាយ៕

 

អត្ថបទដែលជាប់ទាក់ទង