ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ករណីលួចយកម៉ូតូនិងកាបូបស្ពាយ

112

ភ្នំពេញ៖នៅថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២០វេលាម៉ោង៣និង០០នាទីប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ករណីលួចយកម៉ូតូនិងកាបូបស្ពាយមានប្រាក់, ទូរស័ព្ទដៃនៅចំណុចបន្ទប់ជួលផ្លូវបេតុងភូមិផ្សារទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញ។

     ជនសង្ស័យឈ្មោះសុខវ៉ាន់ដាហៅដាភេទប្រុស  អាយុ៣៦ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ់ស្នាក់នៅផ្ទះគ្មានលេខផ្លូវបេតុងសង្កាត់ពន្ធសាំងខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ(មានសារធាតុញៀន)

     ជនរងគ្រោះឈ្មោះភឿចានទីភេទស្រីអាយុ២៦ឆ្នាំមុខរបរជាងសាឡនស្នាក់នៅបន្ទប់ជួលផ្លូវបេតុងភូមិផ្សារទឹកថ្លាសង្កាត់ទឹកថ្លាខណ្ឌសែនសុខ​​ រាជធានីភ្នំពេញ។

   សម្ភារៈបាត់បង់ទូរស័ព្ទដៃចំនួន០២គ្រឿងម៉ាកអាយហ្វូនស៊ីចផ្លើសនិងម៉ាកអូប៉ូ, កាបូបស្ពាយពណ៏ខ្មៅខាងក្នុងកាប៉ូបមានចិញ្ចៀនផ្លាទីន០១វង់និងប្រាក់ចំនួន១០០ដុល្លាអាមេរិក។

   សម្ភារៈបន្សល់ទុក៖  ម៉ូតូម៉ាកស៊ុយស៊ូគីនិចស៊េរិឆ្នាំ២០១៩ពណ៏សលេខតួ43923 លេខម៉ាស៊ីន3848 ស្លាកលេខភ្នំពេញ1AG-7421(ជារបស់ជនរងគ្រោះ)

 

អត្ថបទដែលជាប់ទាក់ទង