ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចៅក្រម​ ឆឹម​ ឫទ្ធី​ ចេញដីកាបង្គាប់ឲ្យឃុំខ្លួន ស្ត្រីដៃឆៅម្នាក់ដែលយកកាំបិតអារមុខក្មេងស្រីអាយុ៥ឆ្នាំ

129

 

ភ្នំពេញ៖ ចៅក្រម​ ឆឹម​ ឫទ្ធី​ ចេញដីកា​បង្គាប់​អោយឃុំខ្លួន​ ឈ្មោះ​ លីវ​ ប៊ុន​ធឿន​ ភេទ​ស្រី​ អាយុ​ ៤៣ឆ្នាំ​ ក្រោម​បទចោទ​ ទារុណកម្ម​ និង​ អំពើ​ឃោរឃៅ​ស្ថានទម្ងន់ទោស​ទាក់ទង​ទៅនឹងជនរងគ្រោះ​ តាមបញ្ញត្តិមាត្រា​ ២១១​ ។

បេី​តុលាការ​រកឃើញ​បទល្មេីស​ដូច​ការចោទ​ប្រកាន់​ ស្ត្រី​ឈ្មោះ​ លីវ​ ប៊ុន​ធឿន​ អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ចន្លោះពី​ ១០​ ឆ្នាំ​ ទៅ​ ២០​ ឆ្នាំ​ ។

កាលពីព្រឹកថ្ងៃទី១៨កកក្កដា លោក សុខ កែវបំណ្ឌិត ព្រះរាជអាជ្ញារងអមដាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកានលើស្ត្រីរូបនេះ ពីបទ «ប្រព្រឹត្តអំពើរឃោឃៅ និងទារុណកម្ម តាមបញ្ញត្តិមាត្រា២១១ នៃក្រមព្រហ្មទណ្ឌ»។ នេះបើតាមលោក គុជ គឹមឡុង អ្នកនាំពាក្យស្ថានប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

សូមរំលឹកថា ស្ដ្រីចិត្តឆៅ ដែលយកកាំបិតវះមុខក្មេងស្រីអាយុ៥ឆ្នាំ ដោយសារតែក្មេងៗឈ្លោះគ្នានោះ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។ ស្ដ្រីដៃដល់រូបនេះ បានសារភាពថា ខ្លួនពិតជាបានយកកាំបិត ទៅវះមុខក្មេងស្រីរងគ្រោះពិតមែន ដោយសារតែខឹងក្មេងនោះ គប់ដុំថ្មបណ្ដាលឲ្យបែកក្បាលកូនប្រុសខ្លួន ដែលមានអាយុជាង២ឆ្នាំ។

ស្រ្តីដៃដល់ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួននាំយកទៅសាកសួរ ក្រោយពេលគាត់ធ្វើសកម្មភាព យកកាំបិតប៉ុនប៉ងអារក សម្លាប់ក្មេងស្រីម្នាក់ ព្រោះតែខឹង ក្មេងស្រីរូបនោះយកដុំថ្មគប់កូនប្រុសគាត់ បែកក្បាលកាលពី២ថ្ងៃមុន។ ប៉ុន្តែការប៉ុនប៉ងសម្លាប់ក្មេងស្រីរងគ្រោះខាងលើ មិនបានសម្រេចទេ ដោយសារតែនាង ស្រែកយំខ្លាំងៗ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ ហើយស្រ្តីដៃដល់បានយក កាំបិតឆូតផ្ទៃមុខ និងច្រមុះ ព្រមទាំងដៃក្មេងស្រីរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ រួចរត់គេចខ្លួនចូលទៅក្នុងផ្ទះ មុននឹងនគរបាលឃាត់ខ្លួន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង