ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ស សុខា៖សហព័ន្ធកីឡាជាតិខ្ចិល ធ្វើរបាយការណ៍ និងសកម្មភាពរបស់ខ្លួនមិនគួរឲ្យបន្តដើរជាមួយក្រសួងអប់រំឡើយ 

122
ភ្នំពេញ៖លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំ SEA GAMES ឆ្នាំ២០២៣ (CAMSOC)នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០បានអញ្ជើញចូលរួមកិច្ចប្រជុំការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តថវិកាគាំទ្ររបស់សហព័ន្ធជាតិឆមាសទី១ ឆ្នាំ២០២០នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ចលនាអូឡាំពិកគាំទ្រ និងចូលរួមចំណែកក្នុងការពង្រឹងឲ្យយន្តការនេះមានប្រសិទ្ធភាព ហើយការដឹកនាំគេសង្កត់ធ្ងន់ទៅលើអភិបាលកិច្ចល្អ និងក្រឡាភាព សហព័ន្ធកីឡាជាតិត្រូវយកគោលការណ៍អូឡាំពិកដែលបានចែងនេះដើម្បីទទួលបានការគាំទ្រពីរដ្ឋាភិបាល ដៃគូក្នុងការអភិឌ្ឍន៍អង្គការសង្គមកីឡា។ កីឡាយើងបើគ្មានការគាំទ្រ យើងនឹងបាត់បង់ការរីកចម្រើន ដូច្នេះសហព័ន្ធកីឡាជាតិចែកចេញជា២របរ គឺការងាររដ្ឋបាល និងប្រជុំ។
លោកបានបន្តថា សហព័ន្ធកីឡាជាតិទាំងអស់បានចែងថា របរប្រជុំរបស់សហព័ន្ធកីឡាជាតិរយៈពេល៣ខែប្រជុំម្តង ប៉ុន្តែសហព័ន្ធកីឡាជាតិភាពច្រើនមិនបានធ្វើតាមឡើយ ។ សហព័ន្ធកីឡាជាតិទាំងអស់ត្រូវពង្រឹងឡើងវិញ ពីព្រោះកិច្ចប្រជុំមានសារសំខាន់ដោយសារកីឡាយើងសុទ្ធតែធ្វើការដោយសស្ម័គ្រចិត្ត។
លោក ស សុខា ក៏បានមានប្រសាសន៍ថា រយៈពេល១ឆ្នាំ៦ខែសហព័ន្ធកីឡាជាតិមួយចំនួននៅមិនទាន់ធ្វើរបាយការណ៍ជូនឡើយ ដូច្នេះប្រសិនសហព័ន្ធកីឡាជាតិទំាងនោះនៅតែមិនទាន់ធ្វើរបាយការណ៍ និងសកម្មភាពរបស់ខ្លួន មិនគួរឲ្យបន្តដើរជាមួយក្រសួងអប់រំ យុវជន និងកីឡាទៀតទេ។ចំណុចទី២ សហព័ន្ធកីឡាជាតិមួយចំនួននៅតែមានគំនិតក្នុងការយល់ថា បង្កើតសហព័ន្ធនឹងទទួលបានថវិកាពីក្រសួងហើយ តាមពិតថវិកាឧបត្ថម្ភនេះគ្រាន់តែឧបត្ថម្ភដើម្បីជួយដើរក្នុងសហព័ន្ធ៕
 

អត្ថបទដែលជាប់ទាក់ទង