ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅរាជធានីភ្នំពេញ មានអគារខ្ពស់ៗ ប្រមាណជិត១៥០០អគារហើយ ខណៈកំណើនសេដ្ឋកិច្ចកម្ពុជាកើនឡើងជាបន្តបន្ទាប់

324

ភ្នំពេញ៖ ខណៈដែរកំណើនសេដ្ឋកិច្ចរបស់កម្ពុជាបានកើនឡើងជាលំដាប់នោះ នៅរាជធានីភ្នំពេញ ដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា នាប៉ុន្មានឆ្នាំចុងក្រោយ អគារខ្ពស់ៗ បានរីកឡើងដូចផ្សិត ដែលគិតមកដល់ពេលនេះ អគារខ្ពស់ៗ ដែលមានកម្ពស់ចាប់ពី៥ជាន់ រហូតដល់៤០ជាន់ឡើង មានចំនួនប្រមាណជិត១៥០០អគារហើយ។ នេះពិតជាបានបង្ហាញឲ្យឃើញពីការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំងរបស់រាជធានីភ្នំពេញ ទាំងវិស័យរដ្ឋនិងឯកជន។

   នេះជាការបញ្ជាក់ក្នុងរបាយការណ៍ប្រចាំខែរបស់រដ្ឋបាលរាជធានីក្នុងកិច្ចប្រជុំសាមញ្ញាលើកទី១៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ កញ្ញាឆ្នាំ២០២០នេះក្រោមវត្តមានលោកប៉ា សុជាតិវង្សប្រធានក្រុមប្រឹក្សារាជធានី ជាមួយអភិបាលរងរាជធានីភ្នំពេញចំនួន៤រូបទៀត

   លោកសេង វណ្ណៈ នាយករដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ ក្នុងរបាយការណ៍នេះថា សំណង់អាគារខ្ពស់នៅក្នុងរាជធានីភ្នំពេញ បើគិតមកដល់ពេលនេះគឺមានចំនួនជិត១៥០០អគារហើយ ក្នុងនោះអគារ កម្ពស់៥ជាន់ដល់ ៩ជាន់ មានចំនួន៨១៥អគារ អគារចាប់ពី១០ជាន់ ដល់ ១៩ជាន់ មានចំនួន៤០៦អគារ អគារចាប់ពី២០ដល់២៩ជាន់ មានចំនួន១០៧អគារអគារមានកំពស់៣០ទៅ៣៩ជាន់ មានចំនួន៥៩អគារនិងអគារដែលមានកម្ពស់ ចាប់ពី៤០ជាន់ឡើងទៅ មានចំនួន៣៧អាគារ។

  ពាក់ព័ន្ធនឹងការងារគ្រប់គ្រងដីធ្លី សំណង់និងសុរិយោដី ខាងលើនេះ លោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានសម្ដែងការកោតសរសើរចំពោះ ការបញ្ជាក់ពីសមត្ថផលនៃការសិក្សាប្លង់គោលនៅតាមខណ្ឌទាំង១៤ខណ្ឌនិងការបញ្ជាក់ពីទូរលេខកម្ពស់អគារ ចាប់ពី ៥ជាន់ទៅដល់៤០ជាន់ឡើង ដែលមានរហូតទៅដល់១៤៨៤អគារ ដែលនេះជាភាពងាយស្រួលមួយក្នុងការពន្យល់ប្រជាពលរដ្ឋ

 

អត្ថបទដែលជាប់ទាក់ទង