ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រកួតកីឡាតេក្វាន់ដូស្ទីល (ITF) ពានរង្វាន់មេគុនអន្តរក្លិប នឹងចាប់ផ្តើមនាខែកញ្ញានេះ

94

ភ្នំពេញ៖ក្រោយពីបញ្ចប់ការប្រកួតសាកល្បងសមត្ថភាព និងបច្ចេកទេសរបស់កីឡាករ-កីឡាការិនី ក្រុមជម្រើសជាតិ ឈុតធំ និងកីឡាករ-កីឡាការិនីក្រុមជម្រើសជាតិ សហព័ន្ធកីឡាតេក្វាន់ដូស្ទីល (ITF) គ្រោងនឹងរៀបចំការប្រកួតមួយទៀតដែលមានរហ័សនាម “ការប្រកួតកីឡាតេក្វាន់ដូស្ទីល (ITF)ពានរង្វាន់មេគុនអន្តរក្លិប”នាខែកញ្ញានេះ។
លោក ប៊ួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការ បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាតេក្វាន់ដូស្ទីល(ITF)ពានរង្វាន់មេគុនអន្តរក្លិបនេះធ្វើឡើងដើម្បីពង្រឹងគុណភាពកីឡាការិនីផ្នែកមេគុនឲ្យកាន់តែខ្លាំងឡើង ហើយខ្ញុំស្នើសុំលោកគ្រូ និងអ្នកគ្រូបញ្ជូនកីឡាការិនីចំនួន២រូបក្នុង១ក្លិបមកចូលរួម។ យើងធ្វើការប្រកួតលើវិញ្ញាសាឯកត្តជន ចំណែកវិញ្ញាសាគូ និងក្រុមសហព័ន្ធមិនបានដាក់បញ្ជូលទេ ព្រោះត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡានាំគ្នាប្រយុទ្ធប្រឆាំងនឹងមេរោគCOVID-19។
លោកបានបន្តថា ក្រោមការចង្អុលបង្ហាញ របស់ប្រធានសហព័ន្ធឲ្យធ្វើការ ប្រកួតតេស្តិ៍កីឡាករ-កីឡាការិនី ក្រុមជម្រើសជាតិឈុតធំ និងកីឡាករ-កីឡាការិនី ក្រុមជម្រើសជាតិថ្នាល ប្រចាំខែ ដើម្បីស្ទប់ស្ទង់សមត្ថភាព និងបច្ចេកទេសក្នុងការជំរុញ ព្រមទំាងពង្រឹងថែមទៀត នូវចំណុចខ្វះខាតមួយចំនួន៕

អត្ថបទដែលជាប់ទាក់ទង