សហរដ្ឋអាមេរិក បានដាក់ជនជាតិអ៊ុយក្រែនក្នុងបញ្ជីខ្មៅ ដោយចោទប្រកាន់ចំពោះការជ្រៀតជ្រែកចូលកិច្ចការបោះឆ្នោតក្នុងឆ្នាំ២០២០
WASHINGTON (Reuter) ៖ កាលពីថ្ងៃព្រហស្បតិ៍ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទៅលើសមាជិកសភា អ៊ុយក្រែនដែលគាំទ្ររុស្ស៊ី ហើយដែលមានទំនាក់ទំនងនិងបក្សសាធារណរដ្ឋក្នុងការខិតខំជីកកកាយរឿងរ៉ាវកូនប្រុសរបស់លោក Joe Biden និងលោក Joe Biden ដែលជាបេក្ខភាពប្រធានាធិបតីរបស់បក្សប្រជាធិបតេយ្យ ដោយចោទថាព្យាយាមជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងនៃការបោះឆ្នោតរបស់សហរដ្ឋអាមេរិក ។
ក្នុងសេចក្តីថ្លែងការណ៍ ក្រសួងរតនាគាសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានដាក់ចូលក្នុងបញ្ជីខ្មៅលោក Andriy Derkach ជាសមាជិកសភាអ៊ុយក្រែនដែលត្រូវបានចោទប្រកាន់ថា “ជាភ្នាក់ងាររុស្ស៊ីដ៏សកម្មជាងមួយទស្សវត្សន៍មកហើយ” ដោយប្រើប្រាស់ “ឧបាយកល និងបោកបញ្ឆោត” ក្នុងកិច្ចប្រឹងប្រែងរបស់គាត់ដោយជះឥទ្ធិពលលើការបោះឆ្នោតក្នុងសហរដ្ឋអាមេរិក និងជុំវិញពិភពលោក។
ឈ្មោះរបស់លោក Derkach គឺត្រូវបានគេនិយាយជាបន្តបន្ទាប់ទាក់ទងទៅនឹងការចោទប្រកាន់ដោយគ្មានភស្តុតាងរបស់ប្រធានាធិបតី Donald Trump និងមេធាវីរបស់គាត់លោក Rudy Giuliani ហើយនិងសមាជិកសភារបស់បក្សសាធារណៈរដ្ឋមួយចំនួនថាលោក Hunter Biden បានប្រើឥទ្ធិពលរបស់គាត់ និងឪពុកដើម្បីជួយដល់ក្រុមហ៊ុន Burisma ជាក្រុមហ៊ុនថាមពលដែលសមាជិកក្រុមប្រឹក្សាអភិបាល ហើយថាលោក Joe Biden បានដាក់សម្ពាធលើ Ukraine ដោយបញ្ឈប់ព្រះរាជអាជ្ញាជាន់ខ្ពស់ដែលបានស៊ើបអង្កេតពីក្រុមហ៊ុននេះ ៕