ព្រះសង្ឃជិត៥០អង្គ នៅខេត្តបាត់ដំបងក្តៅខ្លួន សង្ស័យជំងឺផ្តាសាយធំ ហើយយកសំណាកវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រ
បាត់ដំបង៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា ករណីសង្ស័យជំងឺផ្តាសាយធំ ក្នុងចំណោមព្រះសង្ឃ នៅខេត្តបាត់ដំបងក្រុមគ្រូពេទ្យខេត្តបាត់ដំបង បានយកវត្ថុសំណាកព្រះសង្ឃ ចំនួន ២១អង្គនាក់ ផ្ញេីទៅធ្វេីវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ រួចហេីយដែរ កំពុងតែរងចាំលទ្ធផល ហេីយមន្ទីរសុខាភិបាលខេត្តបាត់ដំបង កក៏បានធ្វេីការអប់រំណែនាំព្រះសង្ឃ លោកតាអាចារ្យវត្ត និងគណគ្រប់គ្រងសាលាពុទ្ធិក:នៅទីនោះ រួចហេីយដែរ។
លោកជំទាវវេជ្ជបណ្ឌិត បានលើកឡើងថា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានទទួលរបាយការណ៌៍ថា មានហេតុការណ៌ករណីសង្ស័យគ្រុនផ្តាសាយធំ បានកេីតឡេីងចំពោះក្រុមព្រះសង្ឃ ចំនួន ៤៦អង្គ ដែលគង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលនិមន្តមកពីតាមខេត្តនានា ដើម្បីសិក្សានៅសាលាពុទ្ធិកបឋមសិក្សានៅក្នុងវត្តនេះ ហេីយមានព្រះអាការរោគដូចជា ក្តៅខ្លួន លេីសពី៣៧,៥អង្សារសេ ក្អក និងហៀរសំបោរ។ ហេតុការណ៍នេះ បានកេីតមានឡេីងចំនួន ៥-៦ថ្ងៃមកហេីយ ដែលមានព្រះសង្ឍប្រហែលជាងពាក់កណ្តាលនៃចំនួនខាងលេី បានជាសះស្បេីយ បន្ទាប់ពីបានទទួលការព្យាបាលពីក្រុមគ្រូពេទ្យខេត្តបាត់ដំបង។ ព្រះសង្ឃ ដែលនៅមានរោគសញ្ញាសង្ស័យ ក្រុមគ្រូពេទ្យខេត្តបាត់ដំបង បានយកវត្ថុសំណាកព្រះសង្ឃ ចំនួន ២១អង្គនាក់ ផ្ញេីទៅធ្វេីវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ រួចហេីយដែរ កំពុងតែរងចាំលទ្ធផល ហេីយមន្ទីរសុខាភិបាលខេត្តបាត់ដំបង កក៏បានធ្វេីការអប់រំណែនាំព្រះសង្ឃ លោកតាអាចារ្យវត្ត និងគណគ្រប់គ្រងសាលាពុទ្ធិក:នៅទីនោះ រួចហេីយដែរ។ បច្ចុប្បន្ននេះ ស្ថានភាពសុខភាពព្រះសង្ឃដែលឈឺនោះ មានការវិវត្តទៅរកភាពល្អប្រសេីរហេីយ ដោយការសន្និដ្ឋានបថមពីក្រុមគ្រូពេទ្យ គឺសង្ស័យជំងឺគ្រុនផ្តាសាយធំ។
លោកជំទាវវេជ្ជបណ្ឌិត បានបញ្ជាក់បន្ថែមថា
ដោយសារមានការសង្កេតកន្លងមកនេះ ឃេីញថានៅមានការខ្វះចន្លោះក្នុងការអនុវត្តវិធានការសុខាភិបាលក្នុងអំឡុងពេលកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ ក្នុងនាមក្រសួងសុខាភិបាល ខ្ញុំសូមធ្វេីការអំពាវនាវក្រេីនរំលឹកសារជាថ្មី ដល់បងប្អូនប្រជាលរដ្ឋទាំងអស់ ជាពិសេស លោកតាអាចារ្យ លោកតា-យាយជី គណៈគ្រប់គ្រងសាលាពុទ្ធិកៈ និងគណ:កម្មការគ្រប់គ្រងទីវត្តអារាមនៅទូទាំងប្រទេស ព្រមទាំងពុទ្ធបរិស័ទ ទាំងអស់ ត្រូវបន្តអនុវត្តនូវវិធានការអនាម័យការពារខ្លួនពីការចម្លងវីរុសកូវីដ-១៩ ការចម្លងគរុនផ្តាសាយធំ និងការចម្លងជំងឺឆ្លងផ្សេងៗទៀត ដោយអនុវត្តវិធានការការសាមញ្ញៗដូចតទៅ៖
១. រក្សាអនាម័យដៃស្អាតជានិច្ច ដោយលាងសម្អាតដៃញឹកញាប់ និងកុំយកដៃដែលមិនទាន់បានលាងសម្អាត ទៅប៉ះផ្ទៃមុខ មាត់ ឫច្រមុះ និងត្រូវឆាន់ ឫពិសារទឹកក្តៅដាំពុះ និងចង្ហាន់ ឫឫម្ហូបអាហារត្រូវចម្អិនឲ្យបានឆ្អិនល្អ។
២. ពាក់ម៉ាស ក្នុងករណីចាំបាច់ ជាពិសេសត្រូវពាក់ម៉ាស់ជាចាំបាច់ នៅពេលចូលទៅកាន់ទីវត្តអារ៉ាម ជួបជុំពុទ្ធបរិស័ទ ជាពិសេសមិនត្រូវជួបជុំគ្នាទ្រង់ទ្រាយធំ (ការប្រគេនចង្ហាន់ និងទេយ្យវត្ថុ ត្រូវធ្វេីក្នុងក្រុមតូចៗ ទៅតាមក្រុមគ្រួសារនីមួយៗ) និងពេលសម្តែងព្រះធម៌។
៣. រក្សាគម្លាតសុវត្ថិភាពបុគ្គលយ៉ាងតិចចម្ងាយបុគ្គលម្នាក់ទៅបុគ្គលម្នាក់ពីមួយម៉ែត្រកន្លះឡេីងទៅ
៤. ជជាពិសេសព្រះសង្ឃ ឫបុគ្គលដែលឈឺ មានរោគសញ្ញាផ្តាសាយ ឫមិនស្រួលខ្លួន ត្រូវសម្រាក និងនៅដាច់ដោយឡែក ដោយមិនត្រូវចូលរួមក្នុងពិធីជួបជុំក្នុងសាលាឆាន់ ឫទទួលទេយ្យវត្ថុនៅក្នុងទីកន្លែងណាមួយនៃវត្តអារ៉ាម ដែលអាចបង្កឲ្យមានការចម្លងបន្តគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់
៥. ត្រូវចៀសវាងការពុលចំណីអាហារ ការពុលស្រាសដោយប្រេីប្រាស់សាធារធាតុមេតាណុលដែលមិនត្រូវបច្ចេកទេស ចៀសវាងគ្រោះថ្នាក់ចរាចរ និងចៀសវាងការសេពគ្រឿងញៀន៕