ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេសចិនបានរៀបចំកិច្ចប្រជុំកម្រិតកំពូលស្តីអំពីការកាត់បន្ថយភាពក្រីក្រនិងកិច្ចសហប្រតិបត្តិការត្បូង-ត្បូងតាមរយៈ Video Conference យ៉ាងជោគជ័យ

55
ភ្នំពេញ៖នាថ្ងៃទី ២៦ ខែកញ្ញា ស្ថិតក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតអង្គការសហប្រជាជាតិ ចិននិងនាយកដ្ឋានសេដ្ឋកិច្ចនិងកិច្ចការសង្គមរបស់អង្គការសហប្រជាជាតិ(United Nations Department of Economic and Social Affairs) និងព្រមទាំងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) បានរួមគ្នារៀបចំកិច្ចប្រជុំកម្រិតកំពូលស្តីអំពីការកាត់បន្ថយភាពក្រីក្រនិងកិច្ចសហប្រតិបត្តិការត្បូង-ត្បូងតាមរយៈVideo Conference ដោយក្រោមប្រធានបទ “ធ្វើឲ្យកិច្ចសហប្រតិបត្តិការត្បូង-ត្បូងកាន់តែស៊ីជម្រៅ ពិភាក្សារួមអំពីការកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍ កសាងសហគមន៍រួមគ្នាសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍”។ ឯកឧត្ដម Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនបានអញ្ជើញដឹកនាំកិច្ចប្រជុំខាងលើ។ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការកម្ពុជា និងរដ្ឋមន្រ្តីក្រសួងការបរទេស និងរដ្ឋមន្រ្តីក្រសួងដែលអញ្ជើញមកពីប្រទេសចំនួន ១២ ក្នុងទ្វីបអាស៊ី អាហ្រ្វិក អាមេរិកឡាទីន និងអូសេអានីបានចូលរួមនិងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំខាងលើ។
បណ្ដាភាគីបានវាយតម្លៃខ្ពស់ចំពោះការប្រកាសរបស់ឯកឧត្តមប្រធានាធិបតីចិន Xi Jinping អំពីគំនិតផ្តួចផ្តើមសំខាន់ៗក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនាឆ្នាំនេះ ហើយយល់ថានេះបានបង្ហាញសាជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់ចិនចំពោះពហុភាគីនិយម ការគាំទ្ររយៈពេលវែងសម្រាប់អង្គការសហប្រជាជាតិ និងកិច្ចសហប្រតិបត្តិការត្បូង-ត្បូង និងការចូលរួមចំណែកក្នុងការអនុវត្តផែនការអភិវឌ្ឍន៍ឆ្នាំ២០៣០ប្រកបដោយចីរភាព ជំរុញការអភិវឌ្ឍរួមសម្រាប់បណ្ដាប្រទេស។
ក្រុមហ៊ុន HUAWEI ប្រចាំកម្ពុជាបានផ្តល់ការគាំទ្រផ្នែកបរិក្ខារ សម្រាប់ភាគីកម្ពុជាក្នុងកិច្ចប្រជុំខាងលើ។
អត្ថបទដែលជាប់ទាក់ទង