ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បងប្អូនដែលរងគ្រោះដោយ រន្ទះបាញ់បណ្តាលឲ្យស្លាប់ម្នាក់ រងរបួសចំនួន ៤ នាក់ ជាកម្មករដកដំឡូង នៅឃុំជាំក្រវៀន

53

 

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី ២៧ កញ្ញា ២០២០ វេលាម៉ោង ៣.៣០ នាទីរសៀល មានករណីគ្រោះធម្មជាតិ (រន្ទះបាញ់) បណ្តាឲ្យរងរបួសចំនួន ៤ នាក់ ជាកម្មករដកដំឡូង នៅចំណុចចំការដំឡូងជិតច្រកទ្វេភាគីទន្លេចាម ស្ថិតក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បណ្តាឲ្យស្លាប់តៃកុងត្រាក់ទ័រ ១ នាក់ និងរបួស ៤ នាក់ (ក្នុងនោះស្រី ១ នាក់) ។

បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះក្នុងករណីរន្ទះបាញ់ទាំង ៤ មានឈ្មោះដូចខាងក្រោម ៖
១.ឈ្មោះ ជិន កែវឡាយ ភេទ ប្រុស អាយុ២៥ឆ្នាំ
២.ឈ្មោះ ចក់ ចេន ភេទ ប្រុស អាយុ ២៤ឆ្នាំ
៣.ឈ្មោះ ថេន ទីណា ភេទ ស្រី អាយុ២២ ឆ្នាំ
៤.ឈ្មោះ សឿន គិស ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ។

អ្នកទាំង ៤ នោះ ជាកម្មករដកដំឡូង រស់នៅភូមិជាំអំពិល ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមេមត់ ៕

បើតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅ ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២០ស្តីពី ស្ថានភាពធាតុអាកាស។
យោងការតាមដានជាប់ជាបន្ត សង្កេតឃើញថា ស្ថានភាពធាតុអាកាស មានការវិវត្តប្រែប្រួលរហ័ស ដោយប្រព័ន្ធសម្ពាធទាប បានរំកិលអូស បន្ទាយឆ្លងកាត់លើភាគខាងជើងប្រទេសថៃ ប្រទេសឡាវ និងភាគកណ្តាល ប្រទេសវៀតណាម។ នៅថ្ងៃបន្តបន្ទាប់នេះ ប្រព័ន្ធសម្ពាធទាប នឹងរំកិលចុះមកក្រោមឆ្លងកាត់លើភាគខាងជើងព្រះរាជាណាចក្រកម្ពុជា ។ លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រ កម្ពុជា នៅថ្ងៃទី ២៧-២៩ ខែកញ្ញា មានស្ថានភាពដូចខាងក្រោម ៖ ភ្លៀងនឹងបង្កើនការធ្លាក់រាយប៉ាយ និងកើនឡើងជាលំដាប់ ស្ទើរក្របខណ្ឌ ទូទាំងប្រទេស ជាពិសេសនៅតំបន់ភាគពាយ័ព្យជាប់ប្រទេសថៃ និងខេត្ត
ជាប់មាត់សមុទ្រ ដែលលើផ្ទៃសមុទ្រអាចមានភ្លៀងខ្យល់បក់ខ្លាំង ផ្គរ រន្ទះ និងរលកសមុទ្រខ្ពស់ៗ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជា ព័ត៌មាន ជាពិសេសប្រជាពលរដ្ឋរស់នៅទីទំនាប ក្បែរផ្លូវទឹក ជាប់តំបន់ ភ្នំ និងអ្នកនេសាទ អ្នកដំណើរសមុទ្រសូមប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ នានា ដែលអាចកើតឡើងដោយបាតុភូតធាតុអាកាសនេះ ៕

 

អត្ថបទដែលជាប់ទាក់ទង