ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋសង្ស័យ បានឆ្លងជំងឺគ្រុនឈីក និងកំពុងសម្រាកព្យាបាល ចំនួន១៩នាក់ ស្ថិតនៅវត្តជ្រោយស្ដី

45

 

ខេត្តកណ្ដាល៖អភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលមានការសង្ស័យ បានឆ្លងជំងឺគ្រុនឈីក នៅឃុំព្រែកឫស្សី ស្រុកល្វាឯម ខេត្តកណ្ដាល។

ប្រជាពលរដ្ឋដែលមានការសង្ស័យ បានឆ្លងជំងឺគ្រុនឈីក និងកំពុងសម្រាកព្យាបាល ចំនួន១៩នាក់ ស្ថិតនៅវត្តជ្រោយស្ដី ក្នុងភូមិពាមស្ដី ឃុំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្តាល ត្រូវបានឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាខេត្ត ជាថវិកាមួយចំនួន ផ្ដល់ជូនប្រជាពលរដ្ឋដែលមានការសង្ស័យបានឆ្លងជំងឺគ្រុនឈិក នៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះ៕

អត្ថបទដែលជាប់ទាក់ទង